សម្តេចតេជោ ហ៊ុន សែន៖ ក្រុមជនក្បត់ជាតិ សម រង្ស៉ី ប្រើឈាមប្រជាជន ដើម្បីសម្រេចមហិច្ឆតារបស់ពួកគេ តែត្រូវបរាជ័យ

(ភ្នំពេញ)៖ ទន្ទឹមនឹងការចំអកដល់ភាពបរាជ័យរបស់ ទណ្ឌិត សម រង្ស៉ី ក្នុងការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបំភ្លឺដល់ប្រជាពលរដ្ឋថា ក្រុមជនក្បត់ជាតិសម រង្ស៉ី គ្រោងប្រើប្រាស់ញើសឈាមប្រជាពលរដ្ឋ ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន។

ការអះអាងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវ រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង នៅព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត។

សម្តេចបញ្ជាក់ថា៖ «អាមេខ្លោងវារុញយើងឱ្យស្លាប់ ដំបូងរុញអ្នកនៅក្នុងប្រទេសឱ្យងាប់ បន្ទាប់ទៅរុញពលករពីប្រទេសថៃ ឱ្យឆ្លងកាត់ទល់ដែនឱ្យនាំវាចូលស្រុក ហើយវានៅខាងក្រោយរុញគេ បានសេចក្តីថា អានេះប្រុងប្រើញើសឈាមប្រជាពលរដ្ឋ ដើម្បីនឹងបម្រើមមហិច្ឆតាអំណាចរបស់វា គិតទៅវាខូចមែន ខូចនៅតែខូច បោកនៅតែបោក ភូតនៅតែភូត»។

ទណ្ឌិត សម រង្ស៉ី និងបក្ខពួក បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរមាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយធ្វើចលនាចេញពីទឹកដីថៃ ទម្លុះព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលមកកម្ពុជា ដើម្បីទាមទារទម្លាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញពីតំណែង។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកពុំបានត្រឡប់មកកាន់ប្រទេសកម្ពុជា ដូចអ្វីដែលលោកប្រកាសនោះទេ ហើយផ្ទុយទៅវិញ លោក សម រង្ស៉ី បានប្រកាសពន្យារពេលដោយមិនកំណត់ ដោយប្រើប្រាស់លេសមួយចំនួន។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ  គិតរហូតដល់ពេលនេះ មានអ្នកពាក់ព័ន្ធនឹងរដ្ឋប្រហាររបស់ទណ្ឌិត សម​ រង្ស៉ី​ ចំនួន៧១នាក់ហើយ កំពុងជាប់ឃុំក្នុងពន្ធនាគារ ហើយរហូតដល់ពេលនេះ ក៏មានអ្នកចូលសារភាពសរុបចំនួន៥៧៥នាក់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា៖ «អាអណ្តាតអត់ឆ្អឹងថ្ងៃក្រោយ ឯងនិយាយត្រូវប្រយ័ត្ន និយាយមិនប្រយ័ត្នអាខាងក្នុងជឿស៊ុប អាខាងក្នុងហ្នឹងជាប់គុកមុនគេ ឥឡូវជាក់ស្តែងអាណាមកជួយដោះ គឺហ៊ុន សែន ដោះដដែល អាហ្នឹងហ្អែងចង់ផ្តួលហ៊ុន សែន អញ្ចឹងហ៊ុន សែន ត្រូវមានវិធានការគ្រប់យ៉ាងទាំងអស់»៕









































Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម