សាស្ត្រាចារ្យអាមេរិកម្នាក់ «រងការចោទប្រកាន់ពីបទលាងលុយកខ្វក់» ដែលលួចពីប្រជាជនវេណេស៊ុយអេឡា

(វ៉ាស៊ីនតោន)៖ រដ្ឋអាជ្ញាអាមេរិកក្នុងសង្កាត់ មែនហាតថាន់ (Manhattan) បានចោទប្រកាន់សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ ម៉ៃអាមី (Miami)

លោក ប្រ៊ូស បាកឡេយ (Bruce Bagley) ពីបទលាងលុយកង្វក់ ដែលលួចពីប្រជាជនវេណេស៊ុយអេឡា ចូលមកក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមរដ្ឋអាជ្ញាអាមេរិក លោក Bagley មានអាយុ ៧៣ឆ្នាំជាសាស្ត្រាចារ្យផ្នែកសិក្សាអន្តរជាតិ និងសហអ្នកនិពន្ធសៀវភៅមានចំណងជើងជាភាសាអង់គ្លេសថា «Drug Trafficking, Organized Crime, and Violence in the Americas Today» បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការលាងកង្វក់ ២.៥លានដុល្លារដែលបានមកពីការស៊ីសំណូក និងអំពើពុករលួយពីប្រជាជនវេណេស៊ុយអេឡា ព្រមទាំងបានលាក់ទុកសម្រាប់ខ្លួនឯង ២៥០,០០០ដុល្លារ។

បន្ថែមពីលើនេះ នៅក្នុងពាក្យបណ្ដឹងក៏បានចោទប្រកាន់ផងដែរថា សាស្ត្រាចារ្យរូបនេះទទួលបានជារៀងរាល់ខែនូវ
អាត្រាការប្រាក់នៃលុយតម្កល់ទុកក្នុងធនាគារស្វីស និងអេមីរ៉ាតអារ៉ាប់រួម ហើយផ្ទេរប្រាក់ទាំងនោះជាង ៩០ភាគរយទៅកាន់ភាគីទី ៣ និងទុកភាគរយខ្លះសម្រាប់ខ្លួនឯង។

គួរបញ្ជាក់ថា រដ្ឋអាជ្ញាអាមេរិកបានសង្ស័យលើសកម្មភាពរបស់លោក Bruce Bagley នៅចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ខែតុលា ឆ្នាំ២០១៨ ជាពេលដែលលោកទទួលបានលុយ ២.៥លានដុល្លារពីគណនីធនាគារបរទេស ដែលត្រូវបានគេរកឃើញថា ជាកម្មសិទ្ធិរបស់បុរសជាជនជាតិកូឡុំប៊ីម្នាក់ មិនត្រូវបានគេបញ្ជាក់អត្តសញ្ញាណ៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម