របាយការណ៍៖ អាមេរិក ចង់ឱ្យកូរ៉េខាងត្បូងបង់ថ្លៃការពារ ៤.៧ពាន់លានដុល្លារ

(សេអ៊ូល)៖ សហរដ្ឋអាមេរិក បានស្នើឱ្យកូរ៉េខាងត្បូងបង់ប្រាក់ ៤.៧ពាន់លានដុល្លារ សម្រាប់ការថែទាំអាវុធ និងកងទ័ពរបស់ខ្លួន ដែលកំពុងឈរជើងនៅលើឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Chosun Ilbo នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

សារព័ត៌មាន Chosun Ilbo ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការស្រង់សម្ដីពីទីប្រឹក្សាជាន់ខ្ពស់ នៃក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចចរចាផ្នែកសនិ្តសុខ លោក James DeHart។ លោក James បន្ថែមថាសហរដ្ឋអាមេរិកបានស្នើឱ្យទីក្រុងសេអ៊ូល បង់ប្រាក់៤.៧ពាន់លានដុល្លារ ដោយគ្របដណ្ដប់តែទៅ លើការការពារជាតិប៉ុណ្ណោះ ហើយលោក ដូណាល់ ត្រាំ ក៏ចង់កូរ៉េខាងត្បូងចេញថ្លៃចំណាយឱ្យកាន់តែច្រើន ផងដែរលើកិច្ចការពារជាតិ ដែលផ្ដល់ដោយយោធាអាមេរិក។

គួរជម្រាបថា បច្ចុប្បន្ន កងទ័ពអាមេរិកជាង ២៥,០០០នាក់ កំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង រួមជាមួយប្រព័ន្ធមីស៊ីលការពារដែនអាកាស និងបរិក្ខាយោធាជាច្រើនទៀត។ ប៉ុន្តែ បើតាម Chosun Ilbo មានការព្រួយបារម្ភមួយចំនួនថា សហរដ្ឋអាមេរិកអាចនឹងដកកងទ័ពចេញពីកូរ៉េខាងត្បូង បើសិនជាទីក្រុង សេអ៊ូល មិនព្រមបង់ថ្លៃការពារតាមការចង់បានរបស់លោក ត្រាំ៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម