សហរដ្ឋអាមេរិកមានអត្រាឃុំឃាំងកុមារ ច្រើនជាងគេលើបំផុតលើពិភពលោក

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកមានអត្រាកុមារជាប់ឃុំឃាំង ក្នុងកម្រិតខ្ពស់ជាងគេបំផុតមួយនៅលើពិភពលោក ដោយមានកុមារច្រើនជាង ១០០,០០០នាក់កំពុងជាប់ឃុំក្នុងមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍ ដែលនេះគឺជាទង្វើរំលោភលើច្បាប់អន្តរជាតិ។ នេះបើតាមរបាយការណ៍របស់លោក មែនហ្វ្រេដ ណូវ៉ាក (Manfred Nowak) ដកស្រង់និងចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅរសៀលថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Manfred Nowak ដែលជាអ្នកជំនាញឯករាជ្យម្នាក់ ផ្នែកសិក្សាស្រាវជ្រាវសម្រាប់អង្គការសហប្រជាជាតិ (UN) បានបញ្ជាក់ទៀតថា នៅទូទាំងពិភពលោកមានកុមារច្រើនជាង ៧លាននាក់អាយុក្រោម ១៨ឆ្នាំកំពុងជាប់ឃុំក្នុង ពន្ធនាគារ ឬមន្ទីរឃុំឃាំងរបស់ប៉ូលិស ហើយក្នុងនោះមានកុមារ ៣៣០,០០០នាក់ ជាប់ឃុំក្នុងមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍។ ប៉ុន្តែអាជ្ញាធរអាមេរិក មិនទាន់បញ្ចេញប្រតិកម្មណាមួយ ជុំវិញការលើកឡើងរបស់លោក Nowak នៅឡើយទេ។

គួរបញ្ជាក់ថា បើតាមលោក Manfred Nowak ក្រៅពីសហរដ្ឋអាមេរិក ប្រទេសមួយចំនួនដូចជា បូលីវី, បូតស្វាណា (Botswana), ស្រីលង្កា និងម៉ិចស៊ីកូ ក៏ស្ថិតនៅក្នុងចំណោមប្រទេសដែលមានអត្រាកុមារជាប់ឃុំឃាំង ខ្ពស់ជាងគេលើពិភពលោកផងដែរ ជាពិសេសគឺម៉ិចស៊ីកូដែលមានកុមារ ១៨,០០០នាក់ជាប់ឃុំក្នុងមន្ទីរឃុំឃាំង សម្រាប់ជន្តោប្រវេសន៍ និង ៧,០០០នាក់ជាប់ក្នុងពន្ធនាគារតែម្ដង៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម