ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០ ខែវិច្ឆិកា កម្ពុជានឹងមានភ្លៀងធ្លាក់តិចតួច, សីតុណ្ហភាពអប្បបរមា ពី២១-២៥អង្សាសេ

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពធាតុអាកាសជាប្រចាំទាំងនៅក្នុងតំបន់និងនៅកម្ពុជា សង្កេតឃើញថា៖ ជ្រលសម្ពាធខ្ពស់ បាននឹងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមលើកម្ពុជា។

ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី ១៤-២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងតិចតួចនៅផ្នែកខ្លះ ។ សីតុណ្ហភាពអប្បបរមា មានពី២១-២៣ °C និងសីតុណ្ហភាពអតិបរមាមានពី ២៧-២៩ °C ។

២៖ តំបន់វាលទំនាបភាគខាងក្រោម និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់តិចតួច។ សីតុណ្ហភាពអប្បបរមា មានពី២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម