អនុប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅខេត្តសៀមរាប

(សៀមរាប)៖ លោក យូ ហេនរី វ៉ាន់ ធីអូ (U Henry Van Thio) អនុប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា បានមកបំពេញទស្សនកិច្ចផ្លូវការ នៅខេត្តសៀមរាប នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

បើតាមអាជ្ញាធរជាតិអប្សរា នៅពេលដែលលោក យូ ហេនរី វ៉ាន់ ធីអូ មកដល់ព្រលានយន្តហោះអន្ដរជាតិខេត្តសៀមរាប នាម៉ោងប្រមាណ៩ព្រឹក លោកបានអញ្ជើញទស្សនា តាមប្រាសាទនានានៅខេត្តសៀមរាប។

ក្នុងទស្សនកិច្ចរយៈពេលមួយថ្ងៃ នៅខេត្តសៀមរាប លោកអនុប្រធានាធិបតីមីយ៉ាន់ម៉ា បានទៅទស្សនាតាមបណ្ដាប្រាសាទមួយចំនួន រួមមាន៖ ប្រាសាទបាយ័ន ទីសក្ការៈព្រះអង្គងោក មុននឹងបន្តទៅទស្សនាប្រាសាទតាព្រហ្ម និងបញ្ចប់ទស្សនកិច្ចនៅប្រាសាទអង្គរវត្ត នាម៉ោង១១៖៣០នាទី។

ទស្សនកិច្ចនេះ ធ្វើឡើងស្របពេល ដែលលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក នៅរាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែវិច្ឆិកា៕



















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម