វៀតណាមដាក់គុកអ្នកលេង Facebook ម្នាក់រយៈពេល៦ឆ្នាំ ដែល Live ចែករំលែកព័ត៌មានញុះញង់ឲ្យប្រជាជនប្រឆាំងនឹងរដ្ឋាភិបាល

(ហាណូយ)៖ តុលាការមួយនៅប្រទេសវៀតណាម បានកាត់ទោសអ្នកប្រើប្រាស់ Facebook ម្នាក់ ឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ នៅថ្ងៃអង្គារនេះ ដោយសារការបង្ហោះនិង Live Facebook ចែកចាយព័ត៌មានមិនពិតជាបន្តបន្ទាប់នៅលើប្រព័ន្ធទំនាក់ទំនងសង្គម ដែលរដ្ឋាភិបាលវៀតណាមលើកឡើងថា «ជាការប្រឆាំងនឹងរដ្ឋាភិបាល», នេះបើយោងតាមសារព័ត៌មាន CGTN ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

បើទោះបីជាកំពុងធ្វើការកែទម្រង់សេដ្ឋកិច្ចទាំងស្រុង និងកំពុងបើកការផ្លាស់ប្តូរចំពោះការផ្លាស់ប្តូរសង្គម, បក្សកុម្មុយនីស្តវៀតណាម នៅតែបន្តរឹងបន្តឹងការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ និងមិនអត់ទ្រាំចំពោះការរិះគន់នោះទេ ហើយការបង្ក្រាបប្រឆាំងរបស់រដ្ឋាភិបាល បានបង្ហាញនូវសញ្ញាកាន់តែខ្លាំងឡើងនាពេលថ្មីៗនេះ។

Nguyen Chi Vung អាយុ៣៨ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបង្កើត និងធ្វើឲ្យរីករាលដាលនូវព័ត៌មានប្រឆាំងរដ្ឋាភិបាល ដោយតុលាការរបស់ប្រជាជន នៅខេត្ត Bac Lieu, នេះបើតាមការប្រាប់ឲ្យដឹងពីក្រសួងសន្តិសុខសាធារណៈវៀតណាម បានឲ្យដឹងយ៉ាងដូច្នេះ។

តុលាការបានបញ្ជាក់ថា ជនជាប់ទោស Nguyen Chi Vung បានផ្សាយផ្ទាល់ (Livestream) ចំនួន៣៣លើក លើប្រព័ន្ធ Facebook ដើម្បីចែករំលែក ព័ត៌មានមិនពិត និងជំរុញឲ្យប្រជាជន ចូលរួមក្នុងការតវ៉ាអំឡុងពេលបុណ្យជាតិ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម