សិង្ហបុរី៖ ការឆបោកលុយតាម Facebook កើតមានឡើងជាច្រើនករណី នាំឲ្យជនរងគ្រោះបាត់បង់រាប់លានដុល្លារ

(សិង្ហបុរី)៖ ក្រុមជនខិលខូចនៅប្រទេសសិង្ហបុរី បានប្រើប្រាស់គណនី Facebook ដែលពួកខ្លួនលួច (Hack) បាន ឬក៏គណនីដែលក្លែងក្លាយ ទៅបោកបញ្ឆោតគេឯងបានលុយសរុបយ៉ាងហោច ១.២លានដុល្លារសិង្ហបុរី ឬស្មើនឹង ៨៧៩,៥០០ដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ នេះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយ នាថ្ងៃចន្ទនេះរបស់ប៉ូលិសសិង្ហបុរី នៅចន្លោះខែមករា និងខែកញ្ញា ឆ្នាំ២០១៩ មានការរាយការណ៍យ៉ាងតិច ៤៥ករណី អំពីសកម្មភាពឆបោកដោយបន្លំអត្តសញ្ញាណបែបនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook។ ជនរងគ្រោះភាគច្រើននៅក្នុងករណីឆបោកទាំងនេះ គឺជាមនុស្សវ័យចំណាស់មានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ហើយមូលហេតុនោះ គឺពួកគេទំនងជាមិនសូវថ្នឹកនឹងប្រព័ន្ធបច្ចេកវិទ្យា ដោយមិនដឹងថាគណនី Facebook អាចត្រូវគេលួច ឬមានគណនីក្លែងក្លាយជាដើម ដូច្នេះមនុស្សចាស់ៗទាំងនោះឆាប់ជឿទុកចិត្តគេណាស់។

គួរជម្រាបថា បើតាមប៉ូលិសសិង្ហបុរី ក្រុមជនខិលខូចទាំងនោះបានប្រើប្រាស់គណនី Facebook ដែលពួកគេលួចបាន ឬគណនីក្លែងក្លាយទាក់ទងទៅកាន់គណនីរបស់មិត្តភក្តិ ឬគ្រួសារសាច់ញាតិជនរងគ្រោះ ដើម្បីបញ្ឆោតយកប្រាក់។ អាជ្ញាធរសិង្ហបុរីបានប្រាប់នូវចំណុចមួយចំនួន ដើម្បីឲ្យប្រជាជនសិង្ហបុរីការពារខ្លួន ពីការឆបោកបែបនេះលើ Facebook គឺពួកគេត្រូវប្រុងប្រយ័ត្នចំពោះសំណើ ឬការផ្ញើសារដែលមើលទៅមិនប្រក្រតី ចំពោះការសុំឲ្យផ្ទេរលុយ និងចំពោះការទាមទារព័ត៌មានសំខាន់ផ្ទាល់ខ្លួន ដូចជាលេខគណនីឬកាតធនាគារ ព្រមទាំងលេខសំងាត់ (Password) ផ្សេងៗ៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម