ពេលនេះក្រុម ISIS កំពុងភៀសខ្លួនពីស៊ីរីឆ្ពោះទៅកាន់តំបន់មួយនៅអ៊ីរ៉ាក់, នេះបើតាមរបាយការណ៍ថ្មី

(អាមេរិក)៖ យោងតាមសារព័ត៌មានអាមេរិក NBC បានចេញផ្សាយថា ក្រុមសកម្មប្រយុទ្ធរបស់ ISIS បាននិងកំពុងភៀសខ្លួនពីទឹកដីស៊ីរី ឆ្ពោះទៅកាន់តំបន់ប្រជុំភ្នំមួយ ស្ថិតនៅក្នុងទឹកដីតាមព្រំដែនរបស់អ៊ីរ៉ាក់ ដែលជាកន្លែងគ្មានអាជ្ញាធរគ្រប់គ្រងនោះឡើយ។ នេះបើតាមការចេញផ្សាយព័ត៌មាននៅល្ងាចថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ព័ត៌មានដែលទទួលបានពីក្រុមឃើដខាងលើនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ពួកគេមានផ្លូវក្រោមដី និងរូងភ្នំមួយចំនួននៅទីនោះ ហើយពួកគេកំពុងតែចល័តទៅកាន់តំបន់នោះ ជាពិសេសគឺនៅពេលយប់តែម្តង។ បណ្តាញរបស់ក្រុមឃើដ បានឃើញសកម្មភាពចល័តរបស់ក្រុម ISIS ដោយមានទាំងការជិះម៉ូតូ និងរថយន្តភីកអាប់យ៉ាងច្រើន...»។

គួរបញ្ជាក់តាមក្រុមអ្នកតាមដានរបស់អាមេរិក ក្រុម ISIS ខាងលើនេះទំនងជាចង់ស្វែងរកទីតាំង ដ៏សុវត្ថិភាពមួយ ដើម្បីរៀបចំយុទ្ធសាស្ត្រឡើងវិញ ក្រោយពីការបាត់បង់ឥទ្ធិពលជាថ្មីម្តងទៀតនៅស៊ីរី និងការផ្តាច់ជីវិតមេដឹកនាំកំពូល លោក អាប៊ូ បាកឺ អាល់បាកដាឌី ដោយក្រុមវាឆ្មក់របស់សហរដ្ឋអាមេរិក កាលពីប៉ុន្មានសប្តាហ៍មុន៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម