កម្ពុជា និង UN រួមគ្នាបើកវេទិកាស្តីពី ការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា (UN) រួមគ្នាបើកវេទិកានគរូបនីយកម្មកម្ពុជា ស្តីពី «ការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន» នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពី លោកស្រី Pauline Tamesis អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា។

ពិធីនេះក៏មានការចូលរួមពីអ្នកជំនាញគោលនយោបាយខាងផ្នែកអភិវឌ្ឍន៍ទីក្រុងថ្នាក់ជាតិ និងអន្តរជាតិ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងអង្គការសហប្រជាជាតិនិងដៃគូអភិវឌ្ឍន៍ ស្ថានទូតបរទេស ស្ថាប័នសិក្សា សភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជន សរុបអ្នកចូលរួមមានប្រមាណ២៥០នាក់៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម