Posts

Showing posts from December, 2019

សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ រៀបចំការប្រកួតថ្នាក់ជាតិ កម្មវិធីប្រកួតល្បែងគណិតវិទ្យា Math Warriors

Image
(ភ្នំពេញ)៖ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ នាពេលថ្មីៗនេះ បានរៀបចំការប្រកួត Math Warriors ដែលជាការប្រកួតល្បែងគណិតវិទ្យា។ កម្មវិធី Math Warriors នេះបានបង្កើតនៅឆ្នាំ ២០០៤ ដោយ Dr.Henry Ung មកពីប្រទេសសិង្ហបុរី ដែលជាការប្រកួតល្បែងគណិតវិទ្យាទល់មុខគ្នារ វាងភាគីទាំងសងខាង។ កម្មវិធីនេះ បានបង្កើតឡើងដើម្បីឱ្យសិស្សមានភាពឈ្លាសវៃ និង មានភាពរហ័សរហួន ក្នុងការយកឈ្នះភាគីម្ខាងទៀត។ ក្នុងនោះផងដែរ កម្មវិធីនេះក៏បានជួយពង្រឹងចំណេះដឹងផ្នែកគណិតវិទ្យា និងការគិតលេខរហ័ស ដល់សិស្សានុសិស្ស និងអាចឲ្យពួកគេមានឱកាស ក្លាយជាសិស្សឆ្នើមក្នុងមុខវិជ្ជាគណិតវិទ្យា ប្រចាំសាលាថែមទៀតផង។ រៀបចំការប្រកួត Math Warriors ត្រូវបានប្រព្រឹត្តទៅដោយចែកជា៣កម្មវីធីធំៗ។ កម្មវីធីទី១៖ ការប្រកួតថ្នាក់រាជធានី ដែលប្រព្រឹត្តទៅនាពេលព្រឹក។ ចាប់ពីម៉ោង៨៖០០ដល់ម៉ោង៩៖០០នាទីព្រឹក ជាការប្រកួតរវាងថ្នាក់ទី២, ៣, ៤, ៥, ១០, ១១ និងម៉ោង៩៖១៥ដល់១០៖១៥នាទីព្រឹកជាប្រកួតរវាងថ្នាក់ទី៦, ៧, ៨, ៩។ កម្មវិធីទី២៖ ការប្រកួតថ្នាក់ជាតិ ដែលប្រព្រឹត្តទៅនាពេលរសៀល។ នាវេលាម៉ោង១៖០០ដល់ម៉ោង១៖៣០នាទីរសៀល ជាការប្រជុំបើកកម្មវិធីនៅសាលប្រជុំតូច។ ចាប់ពីម៉ោង២៖០០ដល់៣៖០០នាទី ការប្រកួតត្រូវបានច

ក្រុមចោរសមុទ្រវាយប្រហារនាវាដឹកប្រេងក្រិក និងចាប់ជម្រិតមនុស្ស៨នាក់យកទៅបាត់!

Image
(អាតែន)៖ កប៉ាល់ដឹកប្រេងមួយគ្រឿងរបស់ប្រទេសក្រិច បានរងការវាយប្រហារពីក្រុមចោរសមុទ្រនៅក្បែរប្រទេសកាមេរូន ភាគខាងលិចនៃទ្វីបអាហ្រ្វិក ហើយនាវិកចំនួន ០៨នាក់នៅលើកប៉ាល់នោះ ត្រូវបានក្រុមចោរចាប់ជំរិតយកទៅ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ហេតុការណ៍ខាងលើបានកើតឡើង លើកប៉ាល់ដឹកប្រេងក្រិចឈ្មោះ Happy Lady នៅចម្ងាយប្រមាណជា ០៣គីឡូម៉ែត្រពីទីក្រុងលីមបូហ៍ (Limboh) នៃប្រទេសកាមេរូននាថ្ងៃអង្គារនេះ។ កប៉ាល់នោះមានផ្ទុកនាវិកសរុប ២៨នាក់ ហើយក្នុងហេតុការណ៍វាយប្រហារពីសំណាក់ក្រុមចោរសមុទ្រ នាវិកម្នាក់បានរងរបួស និង ០៨នាក់ត្រូវបានចាប់ជម្រិត ដែលក្នុងនោះរួមមាន ០៥នាក់ជាជនជាតិក្រិក ពីរនាក់ជាជនជាតិហ្វីលីពីន និងម្នាក់ជាជនជាតិអ៊ុយក្រែន។ គួរជម្រាបថា ពុំមានការបញ្ជាក់ឲ្យច្បាស់ថា តើក្រុមចោរសមុទ្របានទាមទារប្រាក់ពីក្រុមហ៊ុនជាម្ចាស់កប៉ាល់ Happy Lady សម្រាប់ការដោះលែងក្រុមនាវិក ដែលពួកគេចាប់ជម្រិតយកទៅនោះទេ ប៉ុន្តែសកម្មភាពវាយប្រហារលើកប៉ាល់ដឹកជញ្ជូន នៅក្នុងដែនសមុទ្រភាគខាងលិច តំបន់អាហ្រ្វិកបែបនេះ ភាគច្រើនធ្វើឡើងក្រោមគោលដៅចាប់ជម្រិតនាវិក ដើម្បីទាមទារប្រាក់នេះឯង៕

សភាកោះតៃវ៉ាន់ទើបអនុម័តច្បាប់ថ្មីមួយ ដើម្បីបន្សាបឥទ្ធិពលចិនលើផ្នែកនយោបាយ!

Image
(តៃប៉ិ)៖ សភាតៃវ៉ាន់នៅថ្ងៃអង្គារនេះ បានអនុម័តច្បាប់ថ្មីមួយទៀតហើយ ស្ថិតក្នុងគោលដៅទប់ស្កាត់នូវការគំរាមកំហែងនានាពីប្រទេសចិន ជាពិសេសការលូកលាន់ចូល រឿងនយោបាយរបស់ដែនដីកោះមួយនេះ ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់ អាណត្តិថ្មីនឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ច្បាប់ថ្មីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដែលបានអូសបន្លាយអស់មួយឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងអ្វីដែលកោះតៃវ៉ាន់មើលឃើញថា ជាការព្យាយាមរបស់ទីក្រុងប៉េកាំង ដើម្បីជះឥទ្ធិពលផ្នែកនយោបាយ និងដំណើរការនៃលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់មានដូចជា ការផ្តល់ជំនួយទៅកាន់អ្នកនយោបាយនានា និងវិធីសាស្ត្រមួយចំនួនទៀត ដែលគេអាចយល់បានអំពីចេតនាពិត។ គួរបញ្ជាក់ថា ការអនុម័តច្បាប់របស់កោះតៃវ៉ាន់នេះ ត្រូវបានក្រុមអ្នកជំនាញមើលឃើញថា នឹងកាន់តែដុតរោលលើទំនាក់ទំនង ដែលកំពុងតែតានតឹងស្រាប់ទៅហើយរវាងទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ ព្រោះចាប់តាំងពីលោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) ជាប់ឆ្នោត ក្លាយជាប្រធានាធិបតីកោះនេះកាលពីឆ្នាំ២០១៦ ទំនាក់ទំនងរវាងចិន និងតៃវ៉ាន់បានប្រែក្លាយ ជាតានតឹងឡើងៗ ខណៈកោះតៃវ៉ាន់បានអនុម័

Boeing យល់ព្រមផ្តល់សំណងដល់ក្រុមហ៊ុនអាកាសចរណ៍តួកគី សម្រាប់ការខាតបង់បណ្តាលមកពីការបញ្ឈរជើងយន្តហោះ 737 MAX

Image
(អ៊ីស្តង់ប៊ុល)៖ ក្រុមហ៊ុនអាកាសចរណ៍តួកគី Turkish Airlines និងក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing បានព្រមព្រៀងគ្នាជុំវិញការ ផ្តល់សំណងសម្រាប់ការខាតបង់ ដែលបណ្តាលមកពីការបញ្ឈរជើងប្រតិបត្តិការរបស់យន្តហោះ Boeing 737 MAX ជាច្រើនខែកន្លងមក ក្រោយហេតុការណ៍ធ្លាក់យន្តហោះស៊េរីនេះពីរគ្រឿងនៅឥណ្ឌូណេស៊ី និងនៅអេត្យូពីរ ដែលផ្តាច់ជិវិតអ្នកដំណើររាប់រយនាក់។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ខណៈក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ផ្ទាល់ មិនបានបញ្ជាក់ពីទំហំនៃកិច្ចព្រមព្រៀងខាងលើក៏ដោយ សារព័ត៌មានតួកគី Hurriyet បានរាយការណ៍ថា ទំហំសំណងទំនងជាមានទំហំ២២៥លានដុល្លារ។ អាកាសចរណ៍ Turkish Airlines មានយន្តហោះ Boeing 737 MAX សរុប២៤គ្រឿង ប៉ុន្តែចាប់តាំងពីមានករណីធ្លាក់យន្តហោះ Boeing ស៊េរីថ្មីនេះ នៅឥណ្ឌូណេស៊ី កាលពីខែតុលា ឆ្នាំ២០១៨ និងនៅអេត្យូពី កាលពីខែមីនា ឆ្នាំ២០១៩ ហើយមនុស្ស៣៤៦នាក់បានបាត់បង់ជីវិត យន្តហោះ 737 MAX នៅជុំវិញពិភពលោក ត្រូវបានផ្អាកប្រតិបត្តិការ រហូតមកទល់សព្វថ្ងៃ ហើយនឹងបន្តរហូតដល់ឆ្នាំ២០២០ ដោយមិនច្បាស់ថា ពេលណានឹងមានឱកាសហោះហើរវិញឡើយ។ គួរជម្រាបថា កាលពីសប្តាហ៍នេ

Microsoft ទទួលសិទ្ធិពីរដ្ឋាភិបាលអាមេរិក ដើម្បីរឹបអូសវែបសាយជាង៥០ ដែលប្រើប្រាស់ដោយ Hacker កូរ៉េខាងជើង!

Image
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Microsoft នាថ្ងៃចន្ទនេះបាននិយាយថា ខ្លួនទើបតែទទួលបានការអនុញ្ញាតឲ្យរឹបអូសវែបសាយ ដែលប្រើប្រាស់ដោយក្រុមចោរព័ត៌មានវិទ្យាពីកូរ៉េខាងជើង ដើម្បីធ្វើសកម្មភាពវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិត លើសកម្មជនសិទ្ធិមនុស្ស អ្នកស្រាវជ្រាវ និងបុគ្គលដទៃៗទៀត។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា ខ្លួនត្រូវបានតុលាការសហព័ន្ធអាមេរិក អនុញ្ញាតឲ្យធ្វើការគ្រប់គ្រងវែបសាយប្រមាណជាង ៥០ ដែលកន្លងមក ស្ថិតក្រោមការធ្វើប្រតិបត្តិការដោយក្រុម Hacker ឈ្មោះថា ថាលលៀម (Thallium) ដែលបានបោកបញ្ឆោតអ្នកប្រើប្រាស់ នៅលើបណ្តាញអ៊ីនធើណិត តាមរយៈការក្លែងបន្លំប្រើឈ្មោះរបស់ក្រុមហ៊ុន Microsoft។ Microsoft បានឲ្យដឹងទៀតថា ក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើង បានប្រើបណ្តាញវែបសាយទាំងនោះ ដើម្បីចូលលុកលុយ ក៏ដូចជាលួចយកព័ត៌មានរបស់អ្នកប្រើប្រាស់ ព្រមទាំងលួចបញ្ចូលវីរុស ទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់ពួកគេជាដើម។ ដោយផ្អែកលើព័ត៌មានដែលក្រុមហ៊ុន Microsoft ទទួលបាន គោលដៅរបស់ក្រុមចោរព័ត៌មានវិទ្យា Thallium រួមមានទាំងបុគ្គលិករដ្ឋាភិបាល ក្រុមអ្នកស្រាវជ្រ

ឥណ្ឌានឹងវ៉ាដាច់អាល្លឺម៉ង់ក្លាយជា «មហាយក្សសេដ្ឋកិច្ចលេខ៤លើលោក» ក្នុងពេលតែប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ!

Image
(ញូដេលី)៖ មជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្ម (CEBR) មានមូលដ្ឋាននៅចក្រភពអង់គ្លេសបានព្យាករណ៍ថា ឥណ្ឌានឹងវ៉ាដាច់អាល្លឺម៉ង់ ក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ «៤» នៅលើពិភពលោកជាមួយ GDP រហូតដល់ ៥ទ្រីលានដុល្លារនៅឆ្នាំ២០២៦។ នេះបើតាមការដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩។ នៅក្នុងរបាយការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ មជ្ឈមណ្ឌល CEBR ក៏បានបញ្ជាក់ដែរថា នៅត្រឹមឆ្នាំ២០៣៤ ឥណ្ឌាដែលជាប្រជាជាតិអាស៊ីខាងត្បូង នឹងដណ្ដើមតំណែងជាមហាអំណាចសេដ្ឋកិច្ចលេខ ៣ នៅលើពិភពលោកពីជប៉ុន ខណៈបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកជាមហាអំណាចសេដ្ឋកិច្ចលេខ ១, ចិនលេខ ២, ជប៉ុនលេខ ៣, អាល្លឺម៉ង់លេខ ៤, ឥណ្ឌាលេខ ៥, បារាំងលេខ ៦ និងអង់គ្លេសលេខ ៧។ គួរបញ្ជាក់ថា ឥណ្ឌាបានវ៉ាដាច់បារាំង និងអង់គ្លេស ដោយក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ៥ នៅលើពិភពលោកនៅក្នុងឆ្នាំ២០១៩នេះ។ ប៉ុន្តែបើតាម CEBR ឥណ្ឌា អាល្លឺម៉ង់ និងជប៉ុននឹងបន្តប្រកួតប្រជែងគ្នា ដើម្បីតំណែងកៅអីជាមហាអំណាចសេដ្ឋកិច្ចលេខ ៣ នៅរយៈពេល ១៥ឆ្នាំខាងមុខនេះ៕

ចិនឈប់ឲ្យនាំចូលសាច់ជ្រូកពីឥណ្ឌូណេស៊ី ក្រោយជំងឺប៉េសជ្រូកផ្ទុះឡើងជាច្រើនករណី

Image
(ប៉េកាំង)៖ អាជ្ញាធរពន្ធគយចិននៅថ្ងៃចន្ទនេះបានឱ្យដឹងថា ខ្លួនបានសម្រេចិត្តហាមឃាត់ការនាំចូលសត្វជ្រូក ជ្រូកព្រៃ និងផលិតផលពាក់ព័ន្ធនឹងសាច់ជ្រូក ពីប្រទេសឥណ្ឌូណេស៊ី ដោយសារតែជំងឺប៉េសជ្រូកអាហ្វ្រិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩។ នៅលើគេហទំព័ររបស់ខ្លួន អាជ្ញាធរពន្ធគយចិនក៏បានឱ្យដឹងដែរថា ជំងឺប៉េសជ្រូក ៣៩២ករណី ត្រូវបានរាយការណ៍នៅក្នុងប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៧ ខែធ្នូកន្លងទៅ។ ទោះបីជាបែបនេះក្តីចិនមិនទាន់បានបញ្ជាក់លម្អិតថា តើការហាមឃាត់នេះមានរយៈពេលប៉ុន្មាននោះទេ ខណៈជំងឺមួយនេះបាននិងកំពុង រីករាលដាលនៅក្នុងប្រទេសចិន ដោយបង្ខំឱ្យអាជ្ញាធរចិនសម្លាប់សត្វជ្រូករាប់លានក្បាល ចាប់តាំងពីជំងឺប៉េសជ្រូកផ្ទុះឡើងដំបូងនៅទូទាំងប្រទេស កាលពីខែសីហា ឆ្នាំ២០១៨។ គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីបង្កើនផលិតផលធ្វើពីសាច់ជ្រូកឡើងវិញនៅក្នុងស្រុក តាមរយៈការរឹតត្បិត និងគ្រប់គ្រងលើការនាំចូលសត្វជ្រូកពីបរទេស។ យ៉ាងណាក៏ដោយកាលពីពាក់កណ្តាលខែធ្នូ អាជ្ញាធរចិនបានបញ្ជាក់ថា ចិនបានត្រៀមសត្វជ្រូកបម្រុងគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការទីផ្សារ នៅក្នុងឱកាសដែលបុណ្យចូលឆ្នាំចិនកាន់តែក

បារាំងចុះកិច្ចព្រមព្រៀង ផ្តល់ឥណទានសម្បទានជាង១២០លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តន៍គម្រោងសង់រោងចក្រផលិតទឹកស្អាត និងការអភិវឌ្ឍន៍ជំនាញ

Image
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Ophélie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា នាពេលថ្មីៗនេះបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងចំនួន ២ ដែលមានទឹកប្រាក់ឥណទានសម្បទានសរុបចំនួន ១១៨ លានអឺរ៉ូ (ប្រមាណជា១២១.៣២លានដុល្លារអាមេរិក)។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលបាននៅថ្ងៃទី៣០ ខែធ្នូនេះបានបញ្ជាក់ថា កិច្ចចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននេះ គឺជាការចុះហត្ថលេខាផ្លាស់ប្តូរអត្ថបទនៃកិច្ចព្រមព្រៀង (Cross Signing) គ្នាទៅវិញទៅមក។ កិច្ចព្រមព្រៀងទាំង២នេះ មានដូចខាងក្រោម៖ ១៖ ឥណទានសម្បទានចំនួន១០០លានអឺរ៉ូ (ប្រមាណជា១០១.៤លានដុល្លារអាមេរិក) សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដំណាល់កាលទី២៖ តាមរយៈកិច្ចព្រមព្រៀងនេះ, ទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍ (AFD) នឹងផ្តល់ឥណទានសម្បទានបន្ថែមចំនួន១០០លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងនេះបន្តពីគម្រោងជំហានទី១។ គម្រោងនេះមានទិសដៅ៖ ១. សាងសង់ស្ថានីយ៍បូមទឹក ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ១៩៥០០០

កម្ពុជានាំចេញជ័រកៅស៊ូ បានជាង២៣ម៉ឺនតោន ទទួលចំណូល៣១១លានដុល្លារ នៅរយៈពេល១១ខែឆ្នាំនេះ

Image
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញកៅស៊ូចំនួន២៣៣,៦៧៧តោន កើនឡើង២៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូលប្រមាណ៣១១លានដុល្លារអាមេរិក។ របាយការណ៍បញ្ជាក់ថា តម្លៃជាមធ្យមរបស់ជ័រកៅស៊ូ នៅ១១ខែដំបូង ឆ្នាំ២០១៩នេះ មានតម្លៃ១,៣៣១ដុល្លារក្នុង១តោន បានធ្លាក់ចុះ០.៣%។ ដូច្នេះបើគិតជាចំណូលដែលកម្ពុជា ទទួលបានពីការនាំចេញជ័រកៅស៊ូរយៈពេល១១ខែ មានចំនួនប្រមាណជា ៣១១,០២៤,០៨៧ដុល្លារអាមេរិក។ សម្រាប់ការនាំចេញជ័រកៅស៊ូ ក្នុងខែវិច្ឆិកា មានចំនួនប្រមាណជាជាង ៣៣,៥៨១តោន ខណៈតម្លៃជ័រកៅស៊ូជាមធ្យមក្នុងខែវិច្ឆិកានេះមានតម្លៃ ១,៣៣៣ដុល្លារក្នុង១តោន បានកើនឡើង១.៨៩% បើធៀបនិងខែមុនកន្លងផងដែរ។ សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕

ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន, កូរ៉េខាងជើងបាញ់តេស្ដមីស៊ីលច្រើនជាង១០០គ្រាប់ និងអាវុធនុយក្លេអ៊ែរ៤លើក

Image
(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើង គឺជាប្រទេសតែមួយគត់ នៅលើពិភពលោក ដែលបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរនៅក្នុងស.វទី២១នេះ ហើយលោក គីម ជុងអ៊ុន ជាមេដឹកនាំកូរ៉េខាងជើងដែលបានបញ្ជា និងដឹកនាំការបាញ់សាកល្បងមីស៊ីល ព្រមទាំងអាវុធនុយក្លេអ៊ែរ ច្រើនជាងគេបំផុត បើធៀបនឹង សម័យកាលជីតា និងឪពុករបស់លោកបូកបញ្ចូលគ្នាទៅទៀត។ ក្រោមការគ្រប់គ្រងកូរ៉េខាងជើង ក្នុងនាមជាអ្នកជំនាន់ទី៣ នៃគ្រួសារត្រកូលគីម លោក គីម ជុងអ៊ុន បានដឹកនាំការបាញ់សាកល្បងអាវុធជាច្រើន ក្នុងនោះរួមមានទាំងក្បាលគ្រាប់នុយក្លេអ៊ែរ, មីស៊ីលបាលិស្ទីគអន្តរជាតិ ICBM ជាលើកដំបូងបំផុត។ មិនតែប៉ុណ្ណោះ លោកក៏ជាមេដឹកនាំតែម្នាក់គត់ នៅលើពិភពលោកផងដែរ ដែលហ៊ានដឹកនាំប្រទេសគំរាមធ្វើសង្គ្រាមនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក និងគំរាមបាញ់កម្ទេចមូលដ្ឋានទ័ពអាមេរិក នៅលើកោះហ្គាំ (Guam)។ គួរជម្រាបថា ចាប់តាំងពីបានឡើងកាន់អំណាចនៅឆ្នាំ២០១១មក លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើតេស្ដមីស៊ីលច្រើនជាង១០០គ្រាប់ (បូករួមទាំងមីស៊ីលអន្តរទ្វីប ICBM) និងអាវុធនុយក្លេអ៊ែរចំនួនបួនលើក ដែលនេះគឺជាការធ្វើការច្រើនបំផុត បើធៀបទៅនឹងការបាញ់សាកល្បងអាវុធនៅក្រោមរបបដឹកនាំនៃជីតា គឺលោក គីម អ៊ីលស៊ុង និងឪពុករបស់លោក គឺលោក គីម ជុងអ៊ីល ក្នុងកំឡ

បទវិភាគអន្តរជាតិ៖ តើកូរ៉េខាងជើងពិតជាអាចបន្តរស់ ក្រោមទម្ងន់ទណ្ឌកម្មអាមេរិក ហើយជ្រើសយកផ្លូវដើរថ្មីចាប់ពីឆ្នាំ២០២០?

Image
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានព្រមានថា «នឹងចាត់វិធានការវាយបក» ដើម្បីការពារដែនអធិបតេយ្យភាព និងសន្តិសុខ នៃប្រទេសរបស់លោក ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងថា ទីក្រុងព្យុងយ៉ាងអាចនឹងលុបចោលកិច្ចចរចា ជាមួយសហរដ្ឋអាមេរិក ហើយធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរឡើងវិញ។ ការព្រមានបែបនេះរបស់លោក គីម ជុងអ៊ុន ធ្វើឡើងកំឡុងដឹកនាំកិច្ចប្រជុំពេញអង្គ នៃគណបក្សពលករកូរ៉េរយៈពេលពីរថ្ងៃកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងទៅ។ កូរ៉េខាងជើង និងសហរដ្ឋអាមេរិកនៅសល់ពេលមិនដល់ ៤៨ម៉ោងទៀត ដើម្បីបើកកិច្ចចរចាឡើងវិញជាថ្មី ចាប់តាំងពីជាប់គាំងក្រោយបរាជ័យ នៃកិច្ចប្រជុំនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែកុម្ភៈកន្លងទៅ។ ពោលគឺលោក គីម ជុងអ៊ុន បានដាក់ឱសានវាទនៅត្រឹមចុងឆ្នាំ២០១៩នេះ ដើម្បីឱ្យលោក ដូណាល់ ត្រាំ ផ្ដល់សម្បទានបន្ថែម ក្នុងនោះរួមទាំងការដកទណ្ឌកម្ម សេដ្ឋកិច្ចមួយចំនួនធំ បើពុំដូច្នោះទេទីក្រុងព្យុងយ៉ាង នឹងរើសផ្លូវដើរថ្មីមួយដោយខ្លួនឯង។ តើផ្លូវដើរថ្មីរបស់កូរ៉េខាងជើងគឺជាអ្វី ហើយតើសារអ្វីដែលលោក គីម នឹងថ្លែងទៅកាន់ប្រជាជនកូរ៉េខាងជើង និងពិភពលោកទាំងមូល កំឡុងថ្លែងសារចូលឆ្នាំថ្មីគឺឆ្នាំ២០២០ ខាងមុខនេះ។ * ផ្លូវដើរថ្មីរបស់កូរ៉េខាងជើង លោក

លោកបណ្ឌិត សុខ សុក្រឹត្យា ជួបអ្នកសារពត៌មានល្បីៗនៅប្រទេសចិន ផ្សព្វផ្សាយសក្តានុពលវិនិយោគនៅកម្ពុជា

Image
(ចិន)៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយកេរដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានបំពេញទស្សនកិច្ចនៅក្នុងទីក្រុងគួយលីន ខេត្តក្វាងស៊ី ប្រទេសចិន។ ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ ត្រូវបានបណ្តាញផ្សព្វផ្សាយធំៗនៅក្នុងប្រទេសចិន សុំផ្តល់បទសម្ភាសន៍ពិសេសស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍ និងឱកាសវិនិយោគនៅកម្ពុជា ដើម្បីយកទៅចុះផ្សាយនៅក្នុងសារពត៌មាន ទូរទស្សន៍ និងនៅក្នុង platform អនឡាញរបស់បណ្តាញផ្សព្វផ្សាយធំៗនៅក្នុងទីក្រុងគួយលីន និងទីក្រុងផ្សេងៗទៀតរបស់ចិន។ លោករដ្ឋលេខាធិការបានជម្រាបជូនអ្នកសារព័ត៌មានទាំងអស់អំពីសភាពការណ៍ទូទៅក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលបានប្រែក្លាយកម្ពុជាពីប្រទេសខ្ទេចខ្ទាំដោយសង្គ្រាមក្នុងស្រុក មកជាប្រទេសមានសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងការរីកចម្រើនលើគ្រប់វិស័យ ដោយអាចជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងកំណើន ៧,៧% ក្នុងឆ្នាំ២០១៨ ហើយនៅពេលថ្មីៗនេះ រាជរដ្ឋាភិបានធ្វើបច្ចុប្បន្នភាពច្បាប់វិនិយោគថ្មីដែលមានលក្ខណៈល្អប្រសើរជាងប្រទេសមួយចំនួនក្នុងតំបន់។ ចំពោះវិស័យទេសចរណ៍វប្បធម៌ និងធម្មជាតិរបស់កម្ពុជា ដែលត្រូវបា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្តេចតេជោ នាយករដ្ឋមន្ត្រីលើកទី៤»

Image
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីបើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្តេចតេជោ នាយករដ្ឋមន្រ្តីលើកទី៤»។ ពិធីនេះរៀបចំធ្វើឡើងនៅតារាងវាយកូនគោលវឌ្ឍនៈហ្គោលរីសត ក្នុងខេត្តកណ្តាល។ ការប្រកួតនេះមានកីឡាករជាតិ-អន្តរជាតិចូលរួមប្រកួតសរុប ១៧៩រូប ក្នុងនោះមានកីឡាករអន្តរជាតិចំនួន ៣៣រូប និងកីឡាករនារីចំនួន ២៣រូប។ ការប្រកួតវាយកូនគោលថ្ងៃនេះមានបីប្រភេទរួមមាន‌៖ ការប្រកួតលក្ខណៈជាក្រុម, ការប្រកួតឯកត្តជននារី និងការប្រកួតឯកត្តជនបុរស។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានថ្លែងក្នុងពិធីបើកការប្រកួតវាយកូនគោលនោះថា ការប្រកួតនេះ ដើម្បីអបអរសាទរខួបលើកទី២១ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងគូសបញ្ជាក់ថា សុខសន្តិភាព និងសេរីភាពនៃប្រជាជាតិខ្មែរ នាពេលបច្ចុប្បន្ននេះស្តែងចេញពីការលះបង់ និងការតស៊ូដែលយក ជីវិតមកធ្វើជាដើមទុនក្នុងដំណើរស្វែងរកការសង្រ្គោះជាតិ សន្តិភាព និងសេចក្តីសុខរបស់ប្រជាជនខ