ឥណ្ឌាផ្ដល់អាហារូបករណ៍ថ្នាក់បណ្ឌិតជំនាញព័ត៌មានវិទ្យា១,០០០កន្លែង ដល់និស្សិតកម្ពុជា និងអាស៊ាន

(ភ្នំពេញ)៖ រដ្ឋាភិបាលឥណ្ឌា រួមជាមួយវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា បានប្រកាសផ្ដល់អាហារូបរណ៍ជំនាញព័ត៌មានវិទ្យា (IT) ថ្នាក់បណ្ឌិតចំនួន ១,០០០កន្លែង ដល់និស្សិតក្នុងប្រទេសទាំង១០របស់អាស៊ាន សម្រាប់ឆ្នាំសិក្សាថ្មី ២០២០-២០២៤។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ លោក Nomesh Bolia សាស្ត្រាចារ្យនៃវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌាប្រចាំទីក្រុងដេលី បានឱ្យដឹងថា ដោយអនុលោម តាមសេចក្តីប្រកាសរបស់នាយករដ្ឋមន្រ្តីឥណ្ឌា រដ្ឋាភិបាលឥណ្ឌា បានប្រកាសអាហារូបករណ៍ថ្នាក់បណ្ឌិតចំនួន ១,០០០កន្លែង សម្រាប់និស្សិតអាស៊ាន នៅវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌាល្បីៗឈ្មោះ (IITs) នាកំលុងពេល៣ឆ្នាំខាងមុខ។

អត្ថប្រយោជន៍សម្រាប់អាហារូបករណ៍នេះ រួមមាន៖ ការសិក្សារយៈពេល៥ឆ្នាំដោយឥតគិតថ្លៃ ទទួលបានប្រាក់ប្រចាំខែ ៣១,000រូពី (ជាង៤០០ដុល្លារអាមេរិក) សម្រាប់រយៈពេល២ឆ្នាំដំបូង និងចំនួន ៣៥,០០០រូពី (ជិត៥០០ដុល្លារអាមេរិក) សម្រាប់រយៈពេល៣ឆ្នាំបន្ទាប់ ផ្តល់ប្រាក់សម្រាប់ធ្វើការស្រាវជ្រាវរហូតដល់ ១៧០,០០០រូពី (ជាង២,៣០០ដុល្លារ) សម្រាប់ចំណាយលើការស្រាវជ្រាវ ដូចជាការធ្វើដំណើរ ថ្លៃសៀវភៅ និងតម្រូវការផ្សេងៗទៀត។

ចំណែកកន្លែងស្នាក់នៅនឹងត្រូវផ្តល់ជូន ប្រសិនបើនិស្សិតគ្មានកន្លែងស្នាក់នៅ ថ្លៃបន្ថែមរហូតដល់២៤% ដោយអាស្រ័យលើទីក្រុងផ្សេងៗគ្នា។

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យសុំអាហារូបករណ៍តាមរយៈគេហទំព័រ http://asean.itd.ac.in ទៅកាន់វិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌានៅទីក្រុងណាមួយ នោះវិទ្យាស្ថាននៅទីក្រុងនោះ នឹងធ្វើការជ្រើសរើសបញ្ជីឈ្មោះ ដោយការសម្រាំង និងធ្វើការសម្ភាសតាមអ៉ិនធឺរណែត ដើម្បីប្រកាសលទ្ធផល។

កាលបរិច្ឆេទចុងក្រោយ នៃការទទួលពាក្យតាមអ៉ីនធឺណិត គឺផុតកំណត់ត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។ សម្រាប់ព័ត៌មានលម្អិត សូមមើលគេហទំព័រអ៉ិនធឺរណែត http://asean.id.ac.in។

ដើម្បីទទួលបានការបញ្ជាក់ព័ត៌មាន និងជំនួយបន្ថែមបេក្ខជន អាចទាក់ទងការិយាល័យអប់រំនៃស្ថានទូតឥណ្ឌាភ្នំពេញ តាមរយៈអ៉ីមែល៖ itec.phnompenh@niea.gov.in ឬទូរស័ព្ទលេខ ០២៣២១០៩១២។

លោក Nomesh Bolia បានបន្តថា ការផ្ដល់អាហារូបករណ៍ដល់និស្សិតអាស៊ានចំនួន ១,០០០កន្លែងនេះ ក្រៅពីចង់អភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ក៏ដើម្បីជំរុញទំនាក់ទំនងរវាងឥណ្ឌា និងអាស៊ានឱ្យកាន់តែល្អប្រសើរថែម ព្រមទាំងដើម្បីអបអរសាទរខួបលើកទី២៥ នៃទំនាក់ទំនងនេះផងដែរ៕

















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម