នាយករដ្ឋមន្ត្រី៖ ខ្ញុំក៏អាចនិយាយបានតិចតួចជាអង់គ្លេស និងបារាំង, ម៉េចក៏មិនថាខ្ញុំជាអាយ៉ងអង់គ្លេស និងបារាំងផងទៅ?

(ត្បូងឃ្មុំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានឆ្លៀតថ្លែងសុន្ទរកថាជាភាសាវៀតណាម ដើម្បីផ្ញើសារមួយចំនួនទៅថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋវៀណាម ដែលចូលរួមក្នុងពិធីនេះ។

ជាមួយនឹងការនិយាយភាសាវៀតណាមនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបចំពោះអ្នកលើកឡើងថា សម្តេចជាអាយ៉ងរបស់វៀតណាម ព្រោះតែនិយាយភាសាវៀតណាមបាន។ សម្តេចតេជោ បានថ្លែងថា សម្តេចអាចនិយាយបានទាំងភាសាអង់គ្លេស និងភាសាបារាំងខ្លះផងដែរ ហេតុអ្វីមិនថាសម្តេចជាអាយ៉ងរបស់អង់គ្លេស និងបារាំង?

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «កុំថាខ្ញុំនិយាយវៀតណាមទៅជាអាយ៉ងរបស់វៀតណាមនោះ ខ្ញុំក៏អាចនិយាយបានតិចតួចជាភាសាអង់គ្លេស ខ្ញុំក៏អាចនិយាយតិចតួចជាភាសាបារាំង ម៉េចក៏មិនថាខ្ញុំជាអាយ៉ងអាមេរិក អង់គ្លេស និងបារាំងផងទៅ។ រឿងអីខ្ញុំមិនអាចនិយាយវៀតណាមបាន»?

«ឲ្យតែនិយាយវៀតណាម ថាគេអាយ៉ងរៀតណាម។ ចុះពួកលោកឯងនិយាយភាសាបារាំង អាមេរិក អង់គ្លេស អាហ្នឹងវាដូចអាយ៉ងគេដែរ? អញ្ចឹងវាដូចជាហួសហេតុពេកហើយ»។ សម្តេចតេជោនាយករដ្ឋមន្ត្រី គូសបញ្ជាក់បន្ថែម៕








Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម