សហរដ្ឋអាមេរិក៖ «បាតុកម្មនៅប្រទេសបូលីវី ឈីលី កូឡុំប៊ី និងអេក្វាឌ័រ គឺស្របច្បាប់ និងប្រកបដោយលទ្ធិប្រជាធិបតេយ្យ»
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថា សហរដ្ឋអាមេរិកនឹងជួយដល់បណ្ដារដ្ឋាភិបាលស្របច្បាប់ នៅក្នុងតំបន់អាមេរិកឡាទីន ដើម្បីបង្ការកុំឱ្យបាតុកម្មតវ៉ាក្លាយទៅជាកុបកម្មហិង្សា ឬបដិវត្តន៍ពណ៌ ជាមួយការបញ្ជាក់ថា គោលនយោបាយអាមេរិកគឺឈរលើមូលដ្ឋាន «សីលធម៌ និងយុទ្ធសាស្ត្រច្បាស់លាស់» ដែលមានន័យថា ទីក្រុងវ៉ាស៊ីនតោននឹងមិនអត់ឱនជាដាច់ខាត ចំពោះរបបដឹកនាំដែលបង្កអសន្តិសុខក្នុងតំបន់។
ការកត់សម្គាល់របស់លោក ប៉ុមប៉េអូ ធ្វើឡើងនៅក្នុងសុន្ទរកថាមួយនៅឯសាកលវិទ្យាល័យ ល្វីសវីលឡេ (Louisville) នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ស្ថិតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីការបរទេសអាមេរិកបានគូសបញ្ជាក់ដូច្នេះថា «យើងនឹងធ្វើការជាមួយ បណ្ដារដ្ឋាភិបាលស្របច្បាប់ ដើម្បីជួយការពារពួកគេពីកុបកម្ម និងអំពើហិង្សា ដែលមិនមែនជាឆន្ទៈប្រជាធិបតេយ្យរបស់ប្រជាជន»។ លោក ប៉ុមប៉េអូ បានបញ្ជាក់បន្ថែមថា បាតុកម្មនៅក្នុងប្រទេស បូលីវី ឈីលី កូឡុំប៊ី និងអេក្វាឌ័រមានលក្ខណៈស្របច្បាប់ និងប្រជាធិបតេយ្យ ដែលរដ្ឋាភិបាលនៃប្រទេសទាំងនេះត្រូវតែទទួលស្គាល់។
ប៉ុន្តែទន្ទឹមគ្នាការបញ្ជាក់ត្រង់ៗរបស់លោក ប៉ុមប៉េអូ ត្រូវបានគេមើលឃើញថា លោកហាក់ដូចជាទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការលើកទឹកចិត្ត និងគាំទ្របាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាល ឬរបបដឹកនាំដែលខ្លួនចាត់ទុកថា «មិនស្របច្បាប់» ហើយការពាររដ្ឋាភិបាល ឬរបបដឹកនាំដែលជាសម្ព័ន្ធមិត្តអាមេរិក។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសចំនួន ០៥ នៃតំបន់អាមេរិកឡាទីនក្នុងនោះមានដូចជា បូលីវី ប្រេស៊ីល ឈីលី អេក្វាឌ័រ និងវេណេស៊ុយអេឡា បាននិងកំពុងហែលឆ្លងកាត់បាតុកម្មតវ៉ា ហើយក្នុងនោះមានប្រទេសបូលីវី ដែលបាតុកម្មទទួលបានជោគជ័យដោយបង្ខំឱ្យ លោក អ៊ីរ៉ូ ម៉ូរ៉ាឡែស (Evo Morales) ចុះចេញពីតំណែងជាប្រធានាធិបតី និងរត់ទៅជ្រកកោននៅម៉ិចស៊ីកូ៕

Comments