យន្ដហោះដ្រូនអាមេរិក ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធមីស៊ីលរុស្ស៊ី នៅលីប៊ី

(អាហ្វ្រិក)៖ ទីបញ្ជាការអាមេរិកប្រចាំតំបន់អាហ្វ្រិក នៅថ្ងៃសៅរ៍នេះ បាននិយាយថា យន្ដហោះដ្រូនអាមេរិកមួយគ្រឿង ត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី នៅក្បែរទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ី កាលពីខែវិច្ឆិកា កន្លងទៅ ហើយក៏បានស្នើសុំបំណែកយន្ដហោះដ្រូននេះ មកវិញផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩។

ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន មេបញ្ចាការនៃទីបញ្ជាការអាមេរិកប្រចាំ តំបន់អាហ្វ្រិក លោកឧត្ដមសេនីយ Stephen Townsend បានលើកឡើងដូច្នេះថា៖ «អ្នកបញ្ជាប្រព័ន្ធការពារដែនអាកាស មិនដឹងថាវាគឺជាយន្ដហោះដ្រូនអាមេរិកនោះទេ។ ប៉ុន្តែ ពួកគេបានដឹងយ៉ាងច្បាស់ថាយន្ដហោះដ្រូននេះគឺជាកម្មសិទ្ធិរបស់ នរណា ហើយពួកគេថែមទាំងបដិសេធប្រគល់វាឱ្យពួកយើងទៀតផង ដោយនិយាយថាមិនដឹងថាវានៅទីណានោះទេ»។

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យទីបញ្ជាការអាមេរិកប្រចាំតំបន់អាហ្វ្រិក លោក Christopher Karns យន្ដហោះដ្រូន មិនទាន់ស្គាល់ម៉ាកខាងលើ ត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃទី២១ ខែវិច្ឆិកា។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងម៉ូស្គូ មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយ ជុំវិញការចោទប្រកាន់នេះនៅឡើយទេ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម