ប្រធានាធិបតីចិនលោក ស៊ី ជិនពីង មានមោទនភាពជាខ្លាំងចំពោះទីក្រុងម៉ាកាវ!

(ម៉ាកាវ)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បាននិយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំង និងប្រជាពលរដ្ឋចិនមានមោទនភាពជាខ្លាំង ចំពោះសមិទ្ធផល និងវឌ្ឍនភាពដែលទីក្រុងម៉ាកាវ សម្រេចបានក្នុងរយៈពេល ២០ឆ្នាំកន្លងមក។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩។

នាថ្ងៃពុធនេះលោក ស៊ី ជិនពីង បានធ្វើដំណើរមកដល់តំបន់រដ្ឋបាលពិសេសម៉ាកាវ ដើម្បីចូលរួមការរៀបចំព្រឹត្តិការណ៍អបអរ ឱកាសគម្រប់ខួប ២០ឆ្នាំនៃការប្រគល់ទីក្រុងម៉ាកាវ ពីចក្រភពអង់គ្លេស មកឲ្យប្រទេសចិនគ្រប់គ្រងវិញ។ ក្រោយពេលមកដល់ លោកប្រធានាធិបតីចិនបានបង្ហាញពីមោទនភាព ចំពោះអ្វីៗដែលទីក្រុងស្វយ័តនេះសម្រេចបាន ចាប់តាំងតែពីឆ្នាំ១៩៩៩ រហូតមកទល់សព្វថ្ងៃ។ លោក ស៊ី បានសង្កត់ធ្ងន់ថា ភាពរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស នៅទីក្រុងម៉ាកាវ គឺបានមកពីការអនុវត្តដោយខ្ជាប់ខ្ជួន និងប្រកបដោយភក្តីភាពនូវគោលការណ៍ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»។

គួរជម្រាបថា ក្រៅពីការចូលរួមព្រឹត្តិការណ៍អបអរសាទរគម្រប់ខួប ដែលប្រព្រឹត្តទៅពីថ្ងៃពុធ ដល់ថ្ងៃសុក្រសប្តាហ៍នេះ លោក ស៊ី ជិនពីង ក៏នឹងបង្ហាញវត្តមានក្នុងពិធីស្បថចូលកាន់តំណែង នៃរដ្ឋបាលអាណត្តិទី ៥ របស់តំបន់រដ្ឋបាលពិសេសម៉ាកាវ និងធ្វើទស្សនកិច្ចត្រួតពិនិត្យជុំវិញទីក្រុងផងដែរ៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម