ទីបំផុតក្រុមហ៊ុន Boeing សម្រេចផ្អាកការផលិតយន្តហោះត្រកូល 737 MAX ហើយ!

(អាមេរិក)៖ ក្រុមហ៊ុនយក្សអាមេរិក Boeing នៅទីបំផុតបានប្រកាសថា ខ្លួននឹងផ្អាកការផលិតយន្តហោះត្រកូល 737 MAX ចាប់ពីខែមករា ឆ្នាំ២០២០ ខាងមុខនេះតទៅហើយ បន្ទាប់ពីអាជ្ញាធរត្រួតពិនិត្យរបស់អាមេរិក ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបញ្ជាក់អំពីសុវត្ថិភាព និងបញ្ហារបស់យន្តហោះប្រភេទនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទសប្តាហ៍នេះ ក្រុមហ៊ុន Boeing បានអះអាងថា ការសម្រេចចិត្តផ្អាកផលិតកម្មរបស់យន្តហោះ 737 MAX គឺត្រូវបានធ្វើឡើងដោយយោងលើកត្តាសំខាន់ៗមួយចំនួន ក្នុងនោះមានទាំងការពន្យារពេល ផ្តល់អាជ្ញាធរសុវត្ថិភាពពីសំណាក់ប្រតិបត្តិករអាកាសចរណ៍អាមេរិក រហូតដល់ឆ្នាំ២០២០ ក៏ដូចជាភាពមិនច្បាស់លាស់នៃការកំណត់ពេលវេលា ដើម្បីអនុញ្ញាតឲ្យយន្តហោះ Boeing 737 MAX នៅទូទាំងពិភពលោកអាចធ្វើប្រតិបត្តិការវិញជាដើម។

គួរបញ្ជាក់ថា ក្រោយការកើតមានសោកនាដកម្មធ្លាក់យន្តហោះ Boeing 737 MAX ចំនួនពីរលើក គឺនៅឥណ្ឌូណេស៊ី និងអេត្យូពីក៏ដោយក៏ការផលិតរបស់យន្តហោះនេះ នៅតែបន្តដដែលព្រោះត្រកូល 737 MAX គឺជាជោគជ័យធំបំផុតរបស់ក្រុមហ៊ុនអាមេរិក ដែលបានបំបែកកំណត់ត្រា លក់បានច្រើនគ្រឿងបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ បើតាមសេចក្តីថ្លែងការណ៍ខាងលើនេះ ក្រុមហ៊ុន Boeing នឹងផ្អាករាល់សកម្មភាពផលិតយន្តហោះ ប្រតូល 737 MAX ចាប់ពីខែមករា ឆ្នាំ២០២០ រហូតដល់អាជ្ញាធរសុវត្ថិភាពអាកាសចរណ៍អាមេរិក ធ្វើកការបញ្ជាក់បទដ្ឋានសុវត្ថិភាពឡើងវិញជាផ្លូវការ៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម