ចក្រភពអង់គ្លេស ចាប់ផ្តើមការបោះឆ្នោតសកល ចំពោះមុខការជាប់គាំងនៃបញ្ហា Brexit
(ឡុងដ៍)៖ ការបោះឆ្នោតសកលនៅចក្រភពអង់គ្លេសបានចាប់ផ្តើមប្រព្រឹត្តទៅហើយ នាថ្ងៃព្រហស្បតិ៍នេះ ខណៈនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson សង្ឃឹមថា នឹងអាចរកច្រកពីរួចការជាប់គាំងនៃបញ្ហា Brexit ឬ ដំណើរការដកចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩។
ជាទូទៅការបោះឆ្នោតសកលនៅចក្រភពអង់គ្លេស តែងរៀបចំឡើងជារៀងរាល់០៥ឆ្នាំម្តង ប៉ុន្តែការបោះឆ្នោតសកលនាពេលនេះគឺជាការ បោះឆ្នោតសកលលើកទី៣ ហើយក្នុងអំឡុងពេល៤ឆ្នាំចុងក្រោយនេះ។ នាយករដ្ឋមន្រ្តីអង់គ្លេសបច្ចុប្បន្ន គឺ លោក Boris Johnson ដែល បានឡើងកាន់តំណែងបន្តពីលោកស្រី Theresa May កាលពីខែកក្កដា ឆ្នាំ២០១៩នេះ បានស្នើឲ្យមានការបោះឆ្នោតសកលមុនអាណត្តិ ក្រោមក្តីថានឹងមានឱកាសទទួលបានសំឡេងភាគច្រើននៅក្នុងសភា ដើម្បីទម្លុះបញ្ហាជាប់គាំងនៃ Brexit។
នៅថ្ងៃព្រហស្បតិ៍នេះ ប្រជាជនមកពីអង់គ្លេស ស្កុតឡែន វែលស៍ និងអៀរឡង់ខាងជើង (ប្រទេសទាំង៤បួនរួមគ្នាហៅថាចក្រភព អង់គ្លេស) នឹងធ្វើការបោះឆ្នោតជ្រើសរើសសមាជិកសភាសរុបទាំង៦៥០នាក់ ខណៈមនុស្សប្រមាណ៤៦លាននាក់មានសិទ្ធិបោះឆ្នោត។ ដើម្បីអាចបង្កើតរដ្ឋាភិបាលសំឡេងភាគច្រើនបាន គណបក្សនយោបាយមួយត្រូវឈ្នះអាសនៈយ៉ាងហោច៥០ភាគរយ ដែលស្មើនឹង ចំនួន ៣២៥អាសនៈនៅក្នុងសភា។
រីឯតំណែងនាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេសវិញ គឺមិនដូចនៅសហរដ្ឋអាមេរិក ឬបារាំងនោះទេ ដោយសមាជិកសភាទាំងនោះគឺជាអ្នកជ្រើសរើសនាយករដ្ឋមន្រ្តី ដូច្នេះហើយប្រធានគណបក្សដែលមានសមាជិកសភាជាប់ឆ្នោតច្រើនជាងគេ ស្ទើរតែត្រូវបានជ្រើសរើសឲ្យធ្វើជានាយករដ្ឋមន្រ្តីជានិច្ច។ គណបក្សនយោបាយធំៗចំនួន២នៅចក្រភពអង់គ្លេស រួមមានគណបក្សអភិរក្សនិយមរបស់លោកនាយករដ្ឋមន្រ្តី Boris Johnson និងគណបក្សពលកររបស់លោក Jeremy Corbyn។ រីឯលទ្ធផលបឋមនៃការបោះឆ្នោតខាងលើ អាចនឹងត្រូវចេញផ្សាយឆាប់បំផុតគឺនៅថ្ងៃសុក្រស្អែក (ពេលវេលានៅកម្ពុជា)។
គួរជម្រាបថា ពីដំបូងឡើយចក្រភពអង់គ្លេស ត្រូវបានកំណត់ថានឹងចាកចេញពីសហភាពអឺរ៉ុប (EU) កាលពីខែមីនា ឆ្នាំ២០១៩នេះ ក្រោយការធ្វើប្រជាមតិកាលពីឆ្នាំ២០១៦។ ប៉ុន្តែដោយសារការខ្វែងគំនិតគ្នារវាងសភានិងរដ្ឋាភិបាល ចក្រភពអង់គ្លេសបានស្នើសុំ EU ពន្យារពេលធ្វើ Brexit ប៉ុន្មានលើកមកហើយ ដោយលើកចុងក្រោយបង្អស់គឺ EU បានកំណត់ឲ្យចក្រភពអង់គ្លេសចាកចេញនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០៕

Comments