លោក ព្រាប សុវត្ថិ កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ក្លាយជាអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុន ISUZU!

ភ្នំពេញ៖ ក្រុមហ៊ុន ISUZU បានកំពុងបន្តភាពជាអ្នកនាំមុខគេ និងដឹកនាំ “ឆ្ពោះទៅមុខប្រកបដោយឧត្តមភាព” ហើយបានប្រកាសជាផ្លូវការអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុន ISUZU ដែលលោកនឹងតំណាងឱ្យរថយន្ត Isuzu D-Max Blue Power ដែលជាប្រភេទរថយន្ត ភីកអាប់ ដែលមានការច្នៃប្រឌិតថ្មីលំដាប់ថ្នាក់ពិភពលោក នៅឯពិធីជប់លៀង “ណែនាំអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុនអ៊ីស៊ូហ៊្យុ”​កាលពីយប់មិញនេះ ដើម្បីបង្កើនការយល់ដឹងពីម៉ាកយីហោនេះកាន់តែខ្លាំងថែមទៀត។

បើយោងតាមប្រសាសន៍របស់លោក Shuichiro Mori ប្រធានក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co. , Ltd ដែលជាអ្នកតំណាងចែកចាយរថយន្ត Pickup និង SUV នៅប្រទេសកម្ពុជាបានឱ្យដឹងថា៖
“ក្រុមហ៊ុនបានចូលមកកាន់ទីផ្សារកម្ពុជាជាផ្លូវការក្នុងឆ្នាំ២០១៦ ហើយក៏ចាប់ផ្ដើមទទួលបានការច្រើនឡើងៗជាបន្តបន្ទាប់ពីសំណាក់អតិថិជនកម្ពុជា។ ចាប់តាំងពីពេលនោះមកការលក់រថយន្ត អ៊ីស៊ូហ្ស៊ុ ប្រភេទ ភីកអាប់ បានកើនឡើងជាបន្តបន្ទាប់ ដោយសារតែអតិថិជនមានទំនុកចិត្តលើដំណើរការរបស់រថយន្ត ភាពរឹងមាំនៃសាកស៊ីរថយន្ត សមត្ថភាពទប់លំនឹងនៅលើដងផ្លួវ សន្សំសំចៃប្រេងខ្ពស់ រួមជាមួយនឹងមជ្ឈមណ្ឌលផ្តល់សេវាកម្មក្រោយលក់ប្រកបដោយស្តង់ដារខ្ពស់ផងដែរ។ ដើម្បីពង្រឹងគ្រួសារ អ៊ីស៊ូហ៊្សុ យើងបានកំពុងអនុវត្តនូវសកម្មភាពទាំងឡាយទាំង Off line និង Online។ ឥលូវនេះយើងគិតថា វាជាពេលវេលាដ៏សាកសម ដើម្បីមានអគ្គរាជទូតសុឆន្ទៈម្នាក់ ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះម៉ាកយីហោរបស់យើងគឺ - អ៊ីស៊ូហ៊្សុឆ្ពោះទៅមុខប្រកបដោយឧត្តមភាព”។
«មូលហេតុដែលក្រុមហ៊ុន អ៊ីស៊ូហ៊្សុ បានជ្រើសរើសកំពូលតារាចម្រៀង សិល្បករដ៏ឆ្នើមប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ ដោយសារតែលោកមាន Lifestyle ត្រូវជាមួយរថយន្ត “Isuzu D-Max Blue Power គ្រប់ម៉ូឌែលថ្មីទាំងអស់។ យើងជឿជាក់យ៉ាងមុតមាំថា លោកព្រាប សុវត្ថិ នឹងក្លាយជាអ្នកតំណាងរបស់យើងក្នុងការប្រាស្រ័យទាក់ទងជាមួយក្រុមគ្រួសារ អតិថិជន ISUZU របស់យើង។ យើងពិតជាមានកិត្តិយសខ្លាំងបំផុត ដែលបានលោកធ្វើជាអគ្គរាជទូតសុឆន្ទៈ ដើម្បីឆ្លុះបញ្ចាំងពីរូបភាពល្អឥតខ្ចោះនៃប្រេ៊ន ISUZU របស់យើង និងបង្កើនចំនេះដឹងអំពីផលិតផលឲ្យកាន់តែល្អបន្ថែមទៀត។ ISUZU មិនត្រឹមតែកំលាំងម៉ាស៊ីនខ្លាំងតែប៉ុណ្ណោះទេ ប៉ុន្តែក៏ទាន់សម័យផងដែរ។ អត្តចរិតល្អឥតខ្ចោះ និងស្ទីលប្លែកៗរបស់លោកពិតជាសាកសមទៅនឹងរថយន្ត Isuzu D-Max Blue Power គ្រប់ម៉ូឌែលថ្មីទាំងអស់។ ក្រៅពីការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍លោក ព្រាប សុវត្ថិ ក៏នឹងចូលរួមសកម្មភាពជាច្រើនជាមួយក្រុមហ៊ុន អ៊ីស៊ូហ៊្សុ នៅឆ្នាំក្រោយៗផងដែរ»។


បើយោងតាមប្រសាសន៍របស់លោក ព្រាប សុវត្ថិ ដែលជាទូតសុឆន្ទៈរបស់រថយន្ត “Isuzu D-Max Blue Power” បានឱ្យដឹងថា៖
«ខ្ញុំបានបើកបររថយន្ត “Isuzu D-Max Blue Power” ដែលជាសេរីថ្មីចុងក្រោយបំផុតជិត២ខែហើយ មុនពេលក្លាយជាអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុន អ៊ីស៊ូហ៊្សុ ជាផ្លូវការនេះ។ អ្វីដែលខ្ញុំចូលចិត្តបំផុតនោះ គឺប្រសិទ្ធភាពប្រេងឥន្ធនៈ (4-5L/100km) និងផាសុកភាពក្នុងពេលបើកបរមិនថាកាលៈទេសៈផ្លូលបែបណានោះទេ។ ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ ដែលបានធ្វើការជាមួយក្រុមហ៊ុន ISUZU ដែលជាក្រុមហ៊ុនល្បីឈ្មោះមួយនៅលើពិភពលោក ដែលបានចែករំលែកទាំងតម្លៃ និងស្ទីលរបស់ខ្ញុំ។ បរិយាកាសធ្វើការក្នុងកំឡុងពេលថតវីដេអូពាណិជ្ជកម្មពិតជាមានភាពរីករាយ និងប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ណាស់។ ខ្ញុំបានបើកបររថយន្ត “Isuzu D-Max Blue Power” នៅតាមផ្លូវឡើងភ្នំ។ ផ្លូវនេះពិតជាលំបាកខ្លាំងណាស់ ប៉ុន្តែខ្ញុំនៅតែសប្បាយរីករាយ និងមានអារម្មណ៍ថាមានសុវត្ថិភាពខ្ពស់ជានិច្ច នៅពេលដែលខ្ញុំកំពុងបើកបររថយន្ត “Isuzu D-Max Blue Power” ដូចលោកអ្នកបានដឹងស្រាប់មកហើយថា ប្រព័ន្ធម៉ាស៊ីននេះពិតជាល្បីល្បាញ និងមានថាមពលខ្លាំងប្លែកពីគេ»។


លោកបានបន្ថែមទៀតថា៖
«បើនិយាយពីលក្ខណៈផ្ទាល់ខ្លួនវិញ ខ្ញុំត្រូវធ្វើដំណើរគ្រប់ពេលវេលាទាំងការងារ នៅក្នុងក្រុង និងតាមខេត្ត និងទាំងដំណើរកម្សាន្ត។ ដូច្នេះរថយន្ត អ៊ីស៊ូហ្ស៊ុ បានឆ្លើយតបរាល់ទិដ្ឋភាពផ្ទាល់ខ្លួន និងតម្រូវការរបស់ខ្ញុំទាំងអស់។ ខ្ញុំមានទំនុកចិត្តថារថយន្ត “Isuzu D-Max Blue Power” គ្រប់ម៉ូឌែលថ្មីទាំងអស់ ពិតជានឹងធ្វើឱ្យលោកអ្នកចាប់អារម្មណ៍»។








Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម