ទីបំផុតកងម៉ារីនអាមេរិកហាមឃាត់ការលេង TikTok នៅក្នុងបន្ទាយ ដែលទំនងជាខ្លាចចិនលួចស៊ើបការណ៍

(វ៉ាស៊ីនតោន)៖ កងនាវាអាមេរិកនៅដើមសប្ដាហ៍នេះ បានសម្រេចចិត្តហាមឃាត់ ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមចិន TikTok នៅលើឧបករណ៍អេឡិចត្រូនិកចល័តដូចជា ទូរស័ព្ទដៃស្មាតហ្វូន ឬកុំព្យូទ័រយួរដៃរបស់រដ្ឋាភិបាល ដោយសារតែព្រួយបារម្ភ ពីការគំរាមកំហែងខាងសន្តិសុខព័ត៌មានវិទ្យា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩។

ការសម្រេចចិត្តខាងលើរបស់កងនាវាអាមេរិក ធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ ជាមួយការបញ្ជាក់ថា ឧបករណ៍អេឡិចត្រូនិកចល័ត ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គឺមិនអាចដំណើរការ TikTok បានទៀតនោះទេ សម្រាប់កងម៉ារីនអាមេរិក។ ប៉ុន្តែកងនាវាអាមេរិកនេះ មិនបានបញ្ជាក់លម្អិត ពីការគំរាមកំហែងសន្តិសុខព័ត៌មានវិទ្យាអ្វីឱ្យប្រាកដ បង្កឡើងដោយកម្មវិធី TikTok ឡើយ ខណៈបណ្ដាញទំនាក់ទំនងសង្គមចិនមួយនេះ ក៏មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីដែរ។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកាកន្លងទៅ យោធាអាមេរិកត្រូវបានគេណែនាំ មិនឱ្យប្រើប្រាស់កម្មវិធី TikTok បន្ទាប់ពីសមាជិកព្រឹទ្ធសភាលោក ឆាក់ ស្គាំមើ (Chuck Schumer) បង្ហាញពីការព្រួយបារម្ភខា្លចយោធាអាមេរិក លេងបណ្ដាញទំនាក់ទំនងសង្គមនៅក្នុងជំរុំរបស់ពួកគេ ដែលអាចនឹងអនុញ្ញាតឱ្យទីក្រុងប៉េកាំង ស៊ើបការណ៍លើយោធាអាមេរិក។ តែការចោទប្រកាន់បែបនេះ ត្រូវបានចិនទាត់ចោលជារឿយៗ៕




Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម