រុស្ស៊ី និងចិនស្នើលុបចោលទណ្ឌកម្ម UN មួយចំនួនលើកូរ៉េខាងជើង, តែអាមេរិកថាមិនមែនពេលនេះទេ

(ញូយ៉ក)៖ រុស្ស៊ី និងចិន បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលុបចោលនូវទណ្ឌកម្មមួយចំនួន ពីកូរ៉េខាងជើង ដើម្បីជួយសម្រួលដល់កិច្ចចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩។

ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើសេចក្ដីព្រាងដំណោះស្រាយមួយដែលខ្លួនទទួលបាន បានឱ្យដឹងថា រុស្ស៊ី និងចិន បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខលុបចោលទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ក្នុងនោះមានដូចជា បម្រាម លើការនាំចេញអាហារសមុទ្រ និងវាយណភណ្ឌជាដើម។ បន្ថែមពីលើនេះ សេចក្ដីព្រាងដំណោះស្រាយដដែល ក៏បានអំពាវនាវឱ្យមានការដកបម្រាមលើពលករកូរ៉េខាងជើងធ្វើការនៅឯបរទេស ខណៈពួកគេអាចនឹងត្រូវបានធ្វើ មាតុភូមិនិវត្តន៍នៅសប្ដាហ៍ក្រោយនេះ ព្រមទាំងលើកលែងនូវគម្រោងផ្លូវដែកអន្តរកូរ៉េ ឬគម្រោងកិច្ចសហប្រតិបត្តិការ ដទៃចេញពីទណ្ឌកម្ម UN ផងដែរ។

គួរជម្រាបថា គេមិនទាន់ដឹងច្បាស់ថាតើសេចក្ដីព្រាងដំណោះស្រាយខាងលើ នឹងត្រូវបញ្ជូនទៅឱ្យសមាជិក ក្រុមប្រឹក្សាសន្តិសុខមានសមាជិក១៥ប្រទេស អនុម័តនៅពេលណានោះទេ ហើយដើម្បីអនុម័តដំណោះស្រាយនេះ វាត្រូវការសំឡេងគាំទ្រពីប្រទេសជាសមាជិកចំនួន៩ និងគ្មានការបោះឆ្នោតវេតូពីសហរដ្ឋអាមេរិក បារាំង អង់គ្លេស រុស្ស៊ី ឬចិន។ ប៉ុន្តែ សហរដ្ឋអាមេរិក ទំនងជានឹងបោះឆ្នោតវេតូ ដោយនិយាយថាការដកទណ្ឌកម្មលើកូរ៉េខាងជើង មិនមែនធ្វើឡើងនៅពេលនេះទេ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម