ព្យុះភ្លៀងកំពុងគំរាមកំហែងបណ្តារដ្ឋភាគខាងកើតអូស្ត្រាលី បន្ថែមពីលើមហន្តរាយភ្លើងឆេះព្រៃ

(ស៊ីដនី)៖ ព្យុះភ្លៀងលាយឡំជាមួយរន្ទះបាញ់ បានវាយប្រហារលើតំបន់ឆ្នេរភាគ ស្ថិតនៅខាងកើតប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០នេះ ដោយបង្កជាគ្រោះទឹកជំនន់ និងបានបង្ខំផ្លូវសំខាន់ៗ មួយចំនួនត្រូវផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ខណៈក្រុមអ្នកពន្លត់អគ្គីភ័យ កំពុងបន្តតស៊ូប្រយុទ្ធនឹងអណា្តតភ្លើងឆេះព្រៃជិត ១០០កន្លែង។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋ Victoria, New South Wales និងរដ្ឋ ឃ្វីនស៍ឡេន (Queensland) ដែលកំពុងត្រូវបានលុកលុយដោយភ្លើងឆេះព្រៃ ដែលបានផ្ដាច់ជីវិតមនុស្ស ២៩នាក់, បំផ្លាញផ្ទះសម្បែងច្រើនជាង ២,៥០០ខ្នង បច្ចុប្បន្នបែរជាត្រូវរវល់ងាកមកដោះស្រាយ នឹងបញ្ហាគ្រោះទឹកជំនន់បន្ថែមទៀត។ បើតាមអាជ្ញាធរក្នុងតំបន់ ផ្លូវ highways សំខាន់ៗមួយចំនួននៅក្នុងរដ្ឋ Queensland បានបិទចរាចរណ៍ជាបណ្ដោះអាសន្ននៅព្រឹកថ្ងៃសៅរ៍នេះ ដោយសារតែទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ស្របពេលថាមពលអគ្គិសនីនៅផែ្នកខ្លះនៃរដ្ឋ New South Wales ត្រូវបានកាត់ផ្ដាច់ ក្រោយមានព្យុះភ្លៀងកាលពីយប់ថ្ងៃសុក្រ។

តាមរយៈបណ្តាញសង្គម Twitter ការិយាល័យឧតុនិយមនៃរដ្ឋ Queensland បានបញ្ជាក់ដូច្នេះថា «ភ្លៀងធ្លាក់ខ្លាំងបានថមថយបន្តិចហើយ តែភ្លៀងធ្លាក់ និងរន្ទះបាញ់អាចនឹងបន្តកើតមាន... ដូច្នេះប្រជាជនគួរតែមានការប្រុងប្រយ័ត្នពេលបើកបរ ហើយគួរតែនៅកន្លែងមានសុវត្ថិភាព បើមានគ្រោះទឹកជំនន់»។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់ ឬការបំផ្លិចបំផ្លាញនៅឡើយទេ តែភ្លៀងធ្លាក់ខ្លាំង ឬទឹកជំនន់អាចនឹងកើតឡើងជាថ្មីនៅរដ្ឋ Victoria ដែលកំពុងដោះស្រាយបញ្ហាផ្សែងពុល បង្កឡើងដោយភ្លើងឆេះព្រៃ៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម