ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា ប្រាប់ពីតំបន់ដែលមានសក្តានុពល គួរវិនិយោគលើវិស័យដីធ្លីសម្រាប់ឆ្នាំ២០២០

(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបង្ហាញពីតំបន់ដែលមានសក្តានុពល គួរវិនិយោគលើវិស័យដី់ធ្លី ដើម្បីទទួលប្រាក់ចំណេញ សម្រាប់ឆ្នាំ២០២០នេះ។

លោក សុខនីម បានបញ្ជាក់ថា តំបន់នៃខណ្ឌចំនួន៤ ក្នុងរាជធានីភ្នំពេញ នៅតែបន្តមានផលវិជ្ជមាន ចំណេញច្រើនចំពោះអ្នកវិនិយោគលើវិស័យអចលនវត្ថុ នៅឆ្នាំថ្មី២០២០នេះ។

ជាមួយគ្នានេះ លោកប្រធានសមាគម បានពន្យល់វិធីក្នុងការមើលទីតាំង ឬតំបន់ដែលចង់វិនិយោគ ដើម្បីការពារនូវហានិភ័យ ដែលអាចនិយាយបានថា កុំទិញហើយខាត។

លោកបញ្ជាក់ថា សម្រាប់អ្នកវិនិយោគមុននឹងធ្វើការវិនិយោគត្រូវមើលទៅលើ៤ចំណុច៖ ទី១៖ ព័ត៌មានអំពីទីតាំងដែលត្រូវវិនិយោគឲ្យបានច្បាស់លាស់, ទី២៖ សិក្សាឲ្យបានច្បាស់លើប្លង់មេរបស់រាជរដ្ឋាភិបាល ឬក៏សាលាក្រុងដែលគ្រោង, ទី៣៖ វិភាគលើធម្មជាតិ តើតំបន់នោះបើមិនទាន់មានការអភិវឌ្ឍទៅ តើតំបន់នោះធម្មជាតិ អាចអំណោយផលដល់ការវិនិយោគលើវិស័យអចលនទ្រព្យដែលឬទេ? និងទី៤៖ មើលលើទុនវិនិយោគ ដែលនឹងត្រូវវិនិយោគនៅតំបន់នោះ តើវាសាកសមដែលឬទេ?៕

សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម