បារាំងព្រមានអាមេរិក៖ ការដំឡើងពន្ធលើផលិតផលបារាំង នឹងបំផ្លាញយ៉ាងជ្រៅដល់ទំនាក់ទំនងប្រទេសទាំងពីរ
(ប៉ារីស)៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំង លោក ប្រ៊ុយណូ ឡឺ ម៊ែរ (Bruno Le Maire) បានព្រមានសហរដ្ឋអាមេរិកថា រាល់ការចាត់វិធានការសងសឹកប្រឆំាងច្បាប់ ពន្ធថ្មីលើសេវាឌីជីថល តាមរយៈការដំឡើងពន្ធលើផលិតផលបារាំង អាចនឹងបំផ្លាញយ៉ាងជ្រៅដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរជាលក្ខណៈអចិន្ត្រៃយ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០។
ទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានគំរាមថាខ្លួននឹងយកពន្ធរហូតដល់១០០ភាគរយ លើផលិតផលនាំចូលពីបារាំង ក្នុងនោះរួមមានដូចជា ស្រាសំាប៉ាញ កាបូបយ្យួរដៃ និងផលិតផលបារាំងដទៃទៀត គិតជាសរុបមានតម្លៃជាង ២.៤ពាន់លានដុល្លារ ក្រោយការស៊ើបអង្កេតរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន រកឃើញថា ច្បាប់ពន្ធថ្មីលើសេវាឌីជីថលនៃរដ្ឋាភិបាលទីក្រុងប៉ារីស បានបង្កការខូចខាតធ្ងន់ធ្ងរដល់កុ្រមហ៊ុនបច្ចេកវិទ្យាអាមេរិក មានទាំងក្រុមហ៊ុន Google និង Facebook ជាដើម។
យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំង ហ្រ្វង់ អាំងទែរ (France Inter) នៅថ្ងៃចន្ទនេះ លោក ប្រ៊ុយណូ ឡឺ ម៊ែរ បានសង្កត់ធ្ងន់លាយ ឡំជាមួយការព្រមានដូច្នេះថា៖ «បើសិនជាសហរដ្ឋអាមេរិក សម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងច្បាប់ពន្ធថ្មីលើសេវាឌីជីថល...នោះយើងនឹងចាត់វិធានការ ឆ្លើយតបត្រឡប់ទៅវិញ។ ម្យ៉ាងវិញទៀត បើទីក្រុងវ៉ាស៊ីនតោន ពិតជាធ្វើបែបនេះមែន វាមានតែបំផ្លាញយ៉ាងជ្រៅដល់ទំនាក់ទំនងរវាងប្រទេសទាំង២ ជាលក្ខណៈអចិន្ត្រៃយ៍តែប៉ុណ្ណោះ ដោយយើងនឹងយកសំណុំរឿងនេះឡើងអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
គួររំលឹកថា កាលពីខែកក្កដា ឆ្នាំ២០១៩ រដ្ឋាភិបាលទីក្រុងប៉ារីស បានសម្រេចចិត្តអនុវត្តការយកពន្ធ៣ភាគរយ លើប្រាក់ចំណូលនៃសេវាឌីជីថល ពីក្រុមហ៊ុន បច្ចេកវិទ្យាទាំងឡាយណា ដែលរកបានចំណូលច្រើនជាង២៥លានអឺរ៉ូ (ឬច្រើនជាង២៨លានដុល្លារ) នៅក្នុងប្រទេសបារាំង និង៧៥០លានអឺរ៉ូ នៅទូទាំង ពិភពលោកក្នុងមួយឆ្នាំ ដោយចោទថាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក មិនបានបង់ពន្ធគ្រប់គ្រាន់ នៃប្រាក់ចំណូលដែលខ្លួនរកបាននៅបារាំង។ ប៉ុន្តែ សហរដ្ឋអាមេរិកបានជំទាស់យ៉ាងខ្លាំងនឹងច្បាប់ថ្មីនេះ បើទោះជាសហភាពអឺរ៉ុបទាំងមូលអះអាងថានឹងឈរនៅខាងបារាំង ក៏ដោយ៕

Comments