សមាជិកសភាអ៉ីរ៉ង់ ប្រកាសផ្ដល់ប្រាក់រង្វាន់ ៣លានដុល្លារ សម្រាប់នរណាក៏ដោយ ឱ្យតែអាចសម្លាប់លោក ដូណាល់ ត្រាំ!

(ឌូបៃ)៖ សមាជិកសភាអ៉ីរ៉ង់ម្នាក់ បានប្រកាសថានឹងផ្ដល់ប្រាក់រង្វាន់៣លានដុល្លារ សម្រាប់នរណាក៏ដោយ ឱ្យតែអាចសម្លាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាការសងសឹកឱ្យវិញ្ញាណក្ខន្ធលោកមេទ័ព Qassem Soleimani ដែលត្រូវបានយោធាអាមេរិកផ្ដាច់ជីវិតនៅទឹកដីអ៉ីរ៉ាក់ កាលពីដើមខែមករាកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០។

លោក Ahmad Hamzeh ធ្វើការកត់សម្គាល់ខាងលើ នៅចំពោះមុខសមាជិកសភាអឺរ៉ុងទាំង២៩០នាក់ និងត្រូវបានចុះផ្សាយមុនគេដោយទីភ្នាក់ងារព័ត៌មាន ISNA។ ថ្លែងនាឱកាស នោះ លោក Hamzeh បានលើកឡើងដូច្នេះថា៖ «តំណាងឱ្យប្រជាជននៃខេត្ត Kerman (ស្រុកកំណើតរបស់លោក Soleimani) យើងនឹងផ្ដល់ប្រាក់រង្វាន់៣លានដុល្លារ សម្រាប់ នរណាក៏ដោយឱ្យតែអាចសម្លាប់លោក ដូណាល់ ត្រាំ បាន»។ ប៉ុន្តែ ព្រមពេលជាមួយគ្នា សមាជិកសភារូបនេះ មិនបានបញ្ជាក់ថា តើការផ្ដល់ប្រាក់រង្វាន់បែបនេះទទួលបានការគំាទ្រ ពីមេដឹកនាំកំពូលអ៉ីរ៉ង់ដែរឬយ៉ាងណានោះទេ ខណៈអះអាងថាបើអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ ទើបមានសុវត្ថិភាព។ លោក Hamzeh បន្ថែមថា៖«បើសិនជាសព្វថ្ងៃ យើងមានអាវុធ នុយក្លេអ៊ែរ យើងអាចបញ្ជៀសរាល់ការគំរាមកំហែងទាំងឡាយ...ដូច្នេះអ៉ីរ៉ង់គួរតែបង្កើនការផលិតមីស៊ីលរយៈចំងាយឆ្ងាយ ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ»។

តែយ៉ាងណាក៏ដោយ អគ្គរដ្ឋទូតអាមេរិកទទួលបន្ទុករំសាយអាវុធ លោក Robert Wood បានចាត់ទុកថាការលើកឡើងរបស់លោក Ahmad Hamzeh គឺជារឿងគួរឱ្យអស់សំណើច ហើយវាមានតែបង្ហាញឱ្យកាន់តែច្បាស់ថាអ៉ីរ៉ង់ គាំទ្រដល់សកម្មភាពភេរវកម្មតែប៉ុណ្ណោះ៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម