៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ ចិន-វៀតណាម ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើនពាន់នាក់ មកលេងកំសាន្ត នៅខេត្តព្រះវិហារ
(ព្រះវិហារ)៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាម ថ្ងៃទី២៤-២៥-២៦ ខែមករា ឆ្នាំ២០២០ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើនពាន់នាក់ បានមកលេងកំសាន្ត តាមរម្មណីយដ្ឋាននានា ក្នុងខេត្តព្រះវិហារ។
លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះវិហារ បានឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាម ថ្ងៃទី២៤-២៥-២៦ ខែមករា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរដែលមកកំសាន្ត នៅតាមរម្មណីយដ្ឋានានា ក្នុងខេត្តព្រះវិហារ មានចំនួន៦,៩៧៧នាក់។
លោកប្រធានមន្ទីរទេសចរណ៍ បានបន្តទៀតថា ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន៦,២០១នាក់ ភ្ញៀវទេសចរអន្តរជាតិ៧,៧៦នាក់។ លោក គង់ វិបុល បានថ្លែងថា តំបន់រម្មណីយដ្ឋាន ក្នុងខេត្តព្រះវិហារ ដែលភ្ញៀវទេសចរ តែងមកកំសាន្តមាន៖ ប្រាសាទព្រះវិហារ ប្រាសាទកោះកែរ ទឹកធ្លាក់ភ្នំត្បែង ទឹកធ្លាក់ព្រះនិម្មិតជាដើម៕

Comments