តបតាមសំណូមពរ​ពី​ហ្វេនៗ សុខ ពិសី ច្រៀង​បទ​​មរតកដើម​គោក បង្ហាញ​ទឹកមុខ​គួរឲ្យ​ស្រឡាញ់ ជាមួយ​សំនៀង​យ៉ាង​ពិរោះ​រណ្តំចិត្ត

(ភ្នំពេញ)៖ ជាការកត់សម្គាល់ តារាចម្រៀងស្រីសំនៀងពិរោះ ទឹកមុខមានមន្តស្នេហ៍ កញ្ញា សុខ ពិសី ធ្លាប់តែបង្ហើរសំនៀងក្នុងកម្មវិធីប្រគំតន្ត្រីនានា អមជាមួយក្រុមរាំពីក្រោយយ៉ាងរស់រវើកជាដើម។ តែពេលនេះ កញ្ញាស្រាប់ច្រៀងគោក គ្មានភ្លេង ជាមួយនឹងបទមរតកដើម តបតាមសំណូមពររបស់អ្នកគាំទ្រ។ តែយ៉ាងណា ការបង្ហើរសំនៀងពេលនេះ គឺពិតជាពិរោះ និងទាក់ទាញយ៉ាងខ្លាំង ទោះបីគ្មានភ្លេងអមក៏ពិតមែន ជាពិសេសទឹកមុខក្រមិចក្រមើមគួរឲ្យស្រឡាញ់ថែមទៀតផង។

អាចនិយាយបានថា នេះជាលើកទី១ហើយ ដែលតារាចម្រៀងប្រចាំផលិតកកម្ម សាន់ដេ កញ្ញា សុខ ពិសី បានលើកយកបទមរតកដើមមកបកស្រាយគោកបែបនេះ ព្រោះដើម្បីឆ្លើយតបនឹងការសំណូមពររបស់អ្នកគាំទ្រ។ ចម្រៀងមរតកដើម ដែលនាងលើកយកមកច្រៀងមានចំណងជើងថា «អប្សរាសក់ខ្មៅ» ជាចម្រៀងដើមរបស់អ្នកស្រី សុង សេងហ៊ន។

ទស្សនិកជនចង់ដឹងថា កញ្ញា សុខ ពិសី បកស្រាយបទនេះពិរោះយ៉ាងណានោះ សូមរីករាយសណ្តាប់ជាមួយវីដេអូខាងក្រោម៖




Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម