ទស្សនាវីដេអូសន្និសីទសារព័ត៌មានរបស់មេធាវី គី តិច ក្រោយបញ្ចប់សវនាការលើកទី១ លើសំណុំរឿងលោក កឹម សុខា

(ភ្នំពេញ)៖ សវនាការលើកទី១ លើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបញ្ចប់នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ហើយគ្រោងនឹងបន្ដឡើងវិញនៅរសៀលថ្ងៃដដែលនេះ។

លោក គី តិច មេធាវីរបស់រាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី បានផ្ដល់ធ្វើសន្និសីទសារព័ត៌មានសំខាន់មួយ ក្រោយបញ្ចប់សវនាការនេះ ជូនក្រុមអ្នកសារព័ត៌មាន ដើម្បីដឹងអំពីដំណើរការនីតិវិធីមួយចំនួននៅក្នុងសវនាការកាលពីព្រឹកមិញនេះ។ ដោយឡែកលោក កឹម សុខា មិនបានផ្ដល់បទសម្ភាន៍អ្វីនោះទេជាមួយអ្នកសារព័ត៌មាន។



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម