រកឃើញប្រហិតចំរុះ និងគុយទាវសរសៃធំកញ្ចប់ ហួសកាលបរិច្ឆេទ ដាក់លក់នៅផ្សារសាមគ្គីក្រុងស្ទឹងត្រែង កាំកុងត្រូលខេត្ត ចុះដកហូតទុកដុតកំទេចចោល

(ស្ទឹងត្រែង)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ និងសុវត្ថិភាពម្ហូបអាហារ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ដឹកនាំដោយលោក គឹម ប្រុស ប្រធានសាខា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បានសហការជាមួយ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះផ្សព្វផ្សាយ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅតាមផ្ទះលក់ទំនិញនានា នៅផ្សារសាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោកប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារជំនាញ បានធ្វើតេស្តបឋម ស្វែងរកសារធាតុគីមីហាមឃាត់ ក្នុងចំណីអាហារ និងត្រួតពិត្យលើទំនិញវេចខ្ចប់ស្រាប់ ជាលទ្ធផល រកឃើញទំនិញហួសកាលបរិច្ឆេទ ប្រើប្រាស់រួមមាន៖ ប្រហិតចំរុះ ហួសកាលបរិច្ឆេទ ប្រើប្រាស់ ចំនួន16kgs និងគុយទាវសរសៃធំ កញ្ចប់ ចំនួន 2kgs។

ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ហើយមិនប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

លោក គឹម ប្រុស ក៏បានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញ និងសេវាជៀសវាង បង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម