Facebook ចេញមុខសុំទោសចំពោះការបកប្រែឈ្មោះ លោក ស៊ី ជីនពីង ទៅជាពាក្យយ៉ាងអសុរស កំឡុងដំណើរទស្សនកិច្ចរបស់លោកនៅមីយ៉ាន់ម៉ា
(ណៃពិដោ)៖ ក្រុមហ៊ុនបណ្តាញសង្គមដ៏ធំរបស់អាមេរិក Facebook បានចេញមុខសុំទោសជាសាធារណៈ ចំពោះបញ្ហាបច្ចេកទេសក្នុងការបកប្រែឈ្មោះប្រធានាធិបតីចិន លោក ស៊ី ជិនពីង ពីសេចក្តីប្រកាសជាភាសាភូមា ពាក់ព័ន្ធទៅនឹង ដំណើរទស្សនកិច្ចរបស់លោក ក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀល ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២០។
ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក ស៊ី ជិនពីង នៅរដ្ឋធានីណៃពិដោ ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍នេះ ហើយបញ្ចប់ទៅកាលពីថ្ងៃសៅរ៍ម្សិលមិញ គឺជាការបំពេញទស្សនកិច្ចដំបូងបំផុតដោយមេដឹកនាំចិន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេលជិតពីរទសវត្សរ៍កន្លងមកនេះ។ ប៉ុន្តែកំឡុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តនេះ បញ្ហាមួយបានកើតឡើង ដោយសារ តែមុខងារបកប្រែភាសាដោយស្វ័យប្រវត្តិរបស់បណ្តាញទំនាក់ទំនងសង្គម Facebook។
កំហុសឆ្គងនោះត្រូវបានគេកត់សម្គាល់ឃើញជាពិសេសនៅលើ Facebook Page របស់លោកស្រី អោងសាន ស៊ូជី ដោយក្នុងសេចក្តី ប្រកាសនៅលើនោះ ឲ្យតែកន្លែងមានឈ្មោះលោក ស៊ី ជិនពីង ដែលជាភាសាភូមា នៅពេលបកប្រែជាភាសាអង់គ្លេស គឺសុទ្ធតែក្លាយទៅជាពាក្យថា «Mr. Shithole» ដែលមានន័យអសុរសជាខ្លាំង។
គួរជម្រាបថា យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Facebook បញ្ហាបច្ចេកទេសខាងលើត្រូវបានកែសម្រួលរួចរាល់ហើយ ហើយក្រុមហ៊ុនបណ្តាញសង្គមនេះ កំពុងចាត់វិធានការទប់ស្កាត់ ដើម្បីបង្ការកុំឲ្យមានបញ្ហាស្រដៀងគ្នាកើតមានឡើងទៀតនាពេល អនាគត។ ជាចុងក្រោយ Facebook ក៏បានសម្តែងការសុំអភ័យទោសដោយស្មោះចំពោះបញ្ហានេះ។
ក្រៅពីបម្រើជាមធ្យោបាយដើម្បីទាក់ទងគ្នា បណ្តាញសង្គម Facebook បានក្លាយជាវែបសាយដ៏ពេញនិយមបំផុតមួយ សម្រាប់ការតាមដាន ព័ត៌មាន ហើយអ្នកនយោបាយ ក៏ដូចជាស្ថាប័នរដ្ឋាភិបាលនៃប្រទេសជាច្រើន ជាពិសេសនៅអាស៊ីអាគ្នេយ៍ ក៏ប្រើប្រាស់ Facebokk ដើម្បីចេញផ្សាយសេចក្តីថ្លែងការណ៍ ឬមួយក៏សេចក្តីប្រកាសផ្លូវការផ្សេងៗផងដែរ៕

Comments