ចិនអំពាវនាវឲ្យកាណាដា ដោះលែងនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ជាបន្ទាន់!

(ប៉េកាំង)៖ ប្រទេសចិនបានអំពាវនាវទៅកាន់ប្រទេសកាណាដា ឲ្យធ្វើការដោះលែងនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) ជាបន្ទាន់តាមដែលអាចធ្វើទៅបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។

ការអំពាវនាវខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គែង ហ្ស័ង (Geng Shuang) ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃចន្ទនេះ។ បន្ថែមពីនេះចិនក៏បានណែនាំ ឲ្យកាណាដាកែប្រែកំហុសរបស់ខ្លួនផងដែរ ពាក់ព័ន្ធទៅនឹងការចាប់នាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei។ ចិនកន្លងមកតែងតែអះអាងថា ទង្វើរបស់កាណាដា គឺទទួលបានការបង្គាប់បញ្ជាពីសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា លោកស្រី ម៉េង វ៉ានចូវ ត្រូវបានអាជ្ញាធរកាណាដា សម្រេចឃុំខ្លួនក្នុងលំនៅឋាន និងក្រោយមកត្រូវបានអនុញ្ញាតឲ្យចេញដើរហើរខាងក្រៅ ដោយមានអាជ្ញាធរតាមដានជានិច្ច ក្នុងរយៈពេលជាង ១ឆ្នាំហើយ។ លោកស្រី ម៉េង នឹងត្រូវឡើងទៅប្រឈមមុខនឹងតុលាការកាណាដា នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅកាណាដា) ដើម្បីតស៊ូក្តីពាក់ព័ន្ធទៅនឹងសំណើពីសហរដ្ឋអាមេរិក ឲ្យធ្វើបត្យាប័ននាំខ្លួនលោកស្រីទៅកាន់សហរដ្ឋអាមេរិក៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម