ក្រុមហ៊ុន Apple បិទហាងផ្លូវការទាំងអស់ ក្នុងប្រទេសចិន ដោយសារតែវីរុសកូរ៉ូណា

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Apple នៅថ្ងៃសៅរ៍នេះ ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តបិទហាងផ្លូវការរបស់ខ្លួនទាំងអស់នៅក្នុងប្រទេសចិន ជាបណ្ដោះអាសន្ន រហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ដោយសារតែព្រួយបារម្ភពីវីរុសកូរ៉ូណា កំពុងរីករាលដាលកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មាន Reuters ផ្អែកលើសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន Apple បានឱ្យដឹងទៀតថា ក្រៅតែពីហាង ការិយាល័យសហប្រតិបត្តិការ និងមជ្ឈមណ្ឌល
ទំនាក់ទំនង ក៏ត្រូវបានបិទទ្វារជាបណ្ដោះអាសន្នផងដែរ។ ប៉ុន្តែ ហាងលក់ផលិតផលរបស់ Apple នៅលើបណ្ដាញអ៉ីនធើណិតក្នុងប្រទេសចិន នៅតែបន្តដំណើរការ ជាធម្មតា។

គួរបញ្ជាក់ថា ក្រុមហ៊ុន Google កាលពីថ្ងៃសុក្រ ក៏បានសម្រេចចិត្តបិទការិយាល័យរបស់ខ្លួន នៅក្នុងប្រទេសចិន ជាបណ្ដោះអាសន្នផងដែរ។ រីឯ ចំនួនអ្នកស្លាប់ដោយ សារវីរុសកូរ៉ូណាថ្មីបានកើនឡើងដល់ ២៥៩នាក់ហើយ និងបានឆ្លង ដល់មនុស្ស ១១,៨២១នាក់នៅប្រទេសចិន និង ១២៤ករណីទៀតនៅទូទាំងពិភពលោក៕




Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម