ទីបំផុតមេចលនាអាល់កៃដា AQAP នៅយ៉េមែន ត្រូវសហរដ្ឋអាមេរិកផ្តាច់ជីវិត!

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា ស្ថាបនិក និងជាមេដឹកនាំនៃក្រុមចលនាភេរវកម្មអាល់កៃដា ប្រចាំឧបទ្វីបអារ៉ាប់ ឬហៅកាត់ថា AQAP ពិតជាត្រូវបានកងទ័ពអាមេរិកផ្តាច់ជីវិត នៅក្នុងប្រទេសយ៉េមែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍ចេញពីសេតវិមាន លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកបានចេញប្រតិបត្តិការប្រយុទ្ធប្រឆាំង ក្រុមភេរវករនៅក្នុងប្រទេសយ៉េមែន ដោយក្នុងនោះយើងបានកម្ចាត់មេភេរវករ កាស៊ីម អាល់ រីមី (Qasim al-Rimi) ដែលជាស្ថាបនិក និងជាមេដឹកនាំពួកអាល់កៃដានៅឧបទ្វីបអារ៉ាប់ (AQAP) រួមទាំងអនុប្រធានក្រុមនេះម្នាក់ទៀតឈ្មោះ អាយមែន អាល់ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri) ប្រកបដោយជោគជ័យ»។

គួរបញ្ជាក់ថា ការស្លាប់របស់លោក Rimi ត្រូវបានគេមើលឃើញថា នឹងធ្វើឲ្យចលនាក្រុមនេះ នៅអារ៉ាប់ ជាពិសេសនៅយ៉េមែនកាន់តែចុះខ្សោយ។ ក្រុម AQAP បានប្រកាសទទួលខុសត្រូវ ចំពោះការបាញ់ប្រហារនៅក្នុងមូលដ្ឋានទ័ពជើងទឹក-អាកាសភែនសាកូឡា (Pensacola) នៅក្នុងរដ្ឋផ្លូរីដា អាមេរិក កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ដែលកាលណោះគឺមន្ត្រីយោធាជាជនជាតិ អារ៉ាប៊ីសាអូឌីត បានបាញ់សម្លាប់នាវិកជាជនជាតិអាមេរិក ០៣នាក់។ ទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកក្រុម AQAP ជាដៃជើងដ៏គ្រោះថ្នាក់បំផុតនៃពួកឧទ្ទាមជីហាដ៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម