គាំទ្រទេ? បុរសម្នាក់ ប្រាប់ថាប្រទេស កម្ពុជា ចំណេញ ៦ ចំណុចធំៗ បន្ទាប់ពីអនុញ្ញាតិអោយនាវា របស់អាមេរិក ចូលចតនៅក្រុងកំពង់សោម

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សដែលមានម្ចាស់ជាជនជាតិហូឡង់កាត់អាមេរិក និងមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលផ្ទុកមនុស្សជាង២២០០នាក់ ចូលសំចតនៅ កំពង់ផែខេត្តព្រះសីហនុរបស់កម្ពុជា
ក្រោយពីប្រទេស និងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី។ ការអនុញ្ញាតឲ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់លើកប៉ាល់មិនមានអ្នកណាម្នាក់ ផ្ទុកវីរុសកូរ៉ូណាថ្មី ឬ Covid-19 នោះទេ។
បើតាមគណនីហ្វេសប៊ុកឈ្មោះ Sarath Yoeung បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំង ២០២០ យ៉ាងដូច្នេះថា ៖6 ចំណុចចំណេញពីការអនុញ្ញាតិអោយនាវាWesterdam ចតនៅក្រុងកំពង់សោម៖
១. សារពត៍មានអន្តរជាតិល្បីៗច្រើនជាង៣០ប៉ុស្ថិ៍និយាយពីកម្ពុជា Free Ads 30+ international Media . Media
២. កែប្រែស្ថានភាពការទូតមកវិជ្ជមានសំរាប់៣២ប្រទេស Positive Protocol with 32 Countries . Relationship
៣. កម្ពុជាត្រូវបានក្លាយជាប្រទេសដែលត្រូវទស្សនាសំរាប់ដាក់បញ្ចូលក្នុងកម្មវិធីទស្សនារបស់កប៉ាល់ Westerdam សំរាប់រយះពេល ២+៣ ឆ្នាំ . A compulsory county to visit in itinerary of Westerdam Cruise . Tourism
៤. ជួយលើទឹកចិត្តនិងសង្គ្រោះជីវិត២២៥៧នាក់ lifeguard 2257 persons . Humanity responsibility
៥. កាត់បន្ថយស្ថានភាពតានតឹងនិងឈានទៅរកការពិចារណាលើEBA . EBA
៦. បើកផ្លូវសេដ្ឋកិច្ចចរន្ដ. Economic Suspect

ក្នុងនាមពលរដ្ធកម្ពុជាម្នាក់ខ្ញុំសូមគាំទ្រ១០០% លើការសំរេចចិត្តរបស់រាជរដ្ធាភិបាលក្នុងការអនុញ្ញាតិអោយនាវាទេសចរណ៍Westerdam ចតនៅទឹកដីកម្ពុជា ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម