សម្តេចតេជោ ហ៊ុន សែន ប្រាប់បងប្អូនជនរួមជាតិថា សុខភាពរបស់សម្តេចនៅល្អរឹងមាំដូចធម្មតា ហើយពេលនេះកម្ពុជានៅកាន់តែជិតជាមួយមិត្តចិន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហោះសារអរគុណបងប្អូនជនរួមជាតិ ចំពោះការបារម្ភពីសុខភាពរបស់សម្តេច នៅគ្រាដែលសម្តេចបានបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង និងបន្តទៅទីក្រុងប៉េកាំងប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនបងប្អូនជនរួមជាតិថា នៅពេលនេះសុខភាពរបស់សម្តេចមិនមានអ្វីប្រែប្រួលទេ គឺនៅរឹងមាំដូចធម្មតា។

ជាពិសេសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចទៅទីក្រុងប៉េកាំងជួបមេដឹកនាំកំពូលរបស់ចិននោះ បានធ្វើឲ្យកម្ពុជា នៅកាន់តែជិតជាមួយមិត្តចិន ពិសេសក្នុងកាលៈទេសៈដ៏លំបាក ដែលចិនកំពុងជួបវិបត្តិ បង្កឡើងដោយវីរុសកូរ៉ូណានេះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ថ្ងៃនេះខ្ញុំត្រូវដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅម៉ោង៨៖៣០បន្តិចទៀតនេះ។ ខ្ញុំសូមជម្រាបបងប្អូនផងដែរ អំពីសុខភាពរបស់ខ្ញុំ គឺនៅល្អរឹងមាំដូចធម្មតា។ សូមអរគុណបងប្អូន ដែលមានការព្រួយបារម្ភអំពីសុខភាពខ្ញុំ និងបានជូនពរខ្ញុំ ក្នុងពេលបំពេញបេសកកម្មការងារនៅកូរ៉េ និងនៅប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៣ ដល់ថ្ងៃទី៥ កុម្ភៈកន្លងមកនេះ។ ច្បាស់ណាស់ កម្ពុជា គឺនៅកាន់តែជិតជាមួយមិត្តចិន ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ ព្រោះថាមិត្តល្អមិនបោះបង់ចោលគ្នាក្នុងគ្រាអាសន្ន។ សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា»៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម