គណបក្សសញ្ជាតិកម្ពុជា៖ ក្រុមឧទ្ទាមខុសច្បាប់ ជាអ្នកកម្ទេចឆ្នាំងបាយកម្មករ ពាក់ព័ន្ធបញ្ហា EBA
(ភ្នំពេញ)៖ គណបក្សសញ្ជាតិកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្ដីថ្លែងការណ៍មួយ អំពី «ល្បិចកលកណ្ដុរងាប់ ឆ្មារយំ» ជុំវិញការដកហូត EBA ដោយបញ្ជាក់ថា កម្មករ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ចាំមិនភ្លេចថា អ្នកដែលកម្ទេចឆាំងបាយរបស់គាត់ ពាក់ព័ន្ធនឹងបញ្ហា EBA គឺគ្មាននរណាក្រៅពីថ្នាក់ដឹកនាំក្រុមឧទ្ទាមខុសច្បាប់នោះទេ។
គណបក្សសញ្ជាតិកម្ពុជា ក៏បានអំពាវនាវដល់កម្មករ កម្មការិនី កុំឲ្យមានការព្រួយបារម្ភអំពីការបាត់បង់ EBA នេះ និងកុំចាញ់បោកការញុះញង់ កុហកបោកប្រាស់ ក្រោមរូបភាពនយោបាយ «កណ្ដុរងាប់ ឆ្មារយំ» ដ៏ពិសពុលរបស់ក្រុមឧទ្ទាមខុសច្បាប់ ទៅបង្កអស្ថិរភាពសង្គមនាំឲ្យខូចខាតដល់ផលប្រយោជន៍ជាតិ។
លើសពីនេះ គណបក្សសញ្ជាតិកម្ពុជា ក៏ប្រាប់ឲ្យប្រជាពលរដ្ឋរួបរួមសាមគ្គីគ្នាជុំវិញរាជរដ្ឋាភិបាលស្របច្បាប់ ប្រសូត្រចេញពីការបោះឆ្នោត ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រ ដើម្បីការពារឯករាជ្យ អធិបតេយ្យជាតិ និងសន្ដិភាព ដែលមានតម្លៃកាត់ថ្លៃមិនបាន។
ជាមួយគ្នានេះ គណបក្សសញ្ជាតិកម្ពុជា បានមើលឃើញថា ក្រុមឧទ្ទាមក្រៅច្បាប់ សង្គមស៉ីវិល និងប្រព័ន្ធផ្សព្វផ្សាយដែលមាននិន្នាការប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន បានបង្ហាញនូវចរិតញុះញង់ដោយអគតិ មកលើប្រទេសកម្ពុជា ដល់បណ្ដាប្រទេសនៅក្នុងសហគមន៍អឺរ៉ុប ក្រោមលេសថា កម្ពុជារំលោភសេរីភាពសារព័ត៌មាន សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ៕

Comments