ភ្ញៀវទេសចរលើកប៉ាល់ Westerdam បង្ហាញក្ដីរំភើបក្ដុកក្ដួលលើហ្វេសប៊ុក អរគុណកម្ពុជាយ៉ាងអនេក

ទីបំផុត កប៉ាល់ទេសចរណ៍ខ្នាតយក្ស Westerdam ដែលបានផ្ទុកភ្ញៀវទេសចរចំនួន ១ ៤៥៥ នាក់ និង អ្នកបម្រើការចំនួន ៨០២ នាក់ បានមកដល់កំពង់ផែព្រះសីហនុហើយ នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ នេះ។ ក្នុងនោះគេឃើញមានថ្នាក់ដឹកនាំសំខាន់ៗនៅក្នុងជួររាជរដ្ឋាភិបាលជាច្រើនរូបរបស់កម្ពុជា បានចេញទៅទទួលស្វាគមន៍ប្រកបដោយការយកចិត្តទុកដាក់បំផុត ។

ទន្ទឹមនឹងកម្ពុជាព្រមឱ្យនាវាយក្សមួយនេះចុះចត អ្នកដំណើរទាំងនោះនាំគ្នាថ្លែងអំណរគុណដល់កម្ពុជាជាអនេក ហើយភ្ញៀវទេសចរមួយចំនួន ថែមទាំងបានបញ្ចេញសារចាក់ដោយលើហ្វេសប៊ុកតាមរយៈការ Comment លើការបង្ហោះរបស់ក្រុមហ៊ុន Holland America Line ជាមួយនឹងការប្រកាសថា កម្ពុជាព្រមឱ្យកប៉ាល់យក្សរបស់ខ្លួន Westerdam ចុះចត ។ ក្នុងនោះ ក្រៅពីអរគុណដល់កម្ពុជាយ៉ាងខ្លាំង ភ្ញៀវទេសចរដែលស្ថិតនៅលើកប៉ាល់ខាងលើម្នាក់ បាននិយាយយ៉ាងចាក់ដោតថា «កម្ពុជា ជាប្រទេសដែលអស្ចារ្យ ជាមួយបេះដូងបរិសុទ្ធពិតៗ ហើយទន្ទឹមនឹងនោះ ខ្ញុំក៏អាចមើលឃើញពីភាពអត្មានិយមរបស់មនុស្សនៅលើពិភពលោកមួយនេះដែរ អរគុណកម្ពុជា»

គួរបញ្ជាក់ផងដែរថា កប៉ាល់យក្ស Westerdam នេះ ត្រូវបានប្រទេស និង កោះមួយចំនួនបដិសេធមិនព្រមឱ្យចុះចត ដែលក្នុងនោះមានដូចជាប្រទេស ហ្វីលីពីន ថៃ ជប៉ុន កោះតៃវ៉ាន់ និង កោះហ្គាម ដោយសារភ័យខ្លាចការរាតត្បាតនៃវីរុសកូរ៉ូណា ៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម