ACU ឃាត់ខ្លួន អតីតប្រធានមន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ ដោយសង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយ

(ភ្នំពេញ)៖ លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ដោយសង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងពេលកាន់តំណែង។

មន្រ្តីជាន់ខ្ពស់ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់ឱ្យដឹងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះថា ការឃាត់ខ្លួននេះ ដឹកនាំដោយ លោកស្រី កែម សុភាព ប្រធាននាយកដ្ឋានស៊ើបអង្កេតអង្គភាពប្រឆាំងអំពើពុករលួយ។

លោក នួន ប៉ុក បានឡើងកាន់តំណែងជាប្រធាន មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្មសំណង់ និង សុរិយោដី ខេត្ត ព្រះសីហនុ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៦។ លោកត្រូវបានផ្ទេរចេញពី តំណែងនេះ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ដោយកាន់តំណែងបាន២ឆ្នាំ។

យ៉ាងណាក៏ដោយមន្រ្តី ACU មិនទាន់បញ្ជាក់អំពីព័ត៌មានលម្អិតចំពោះការឃាត់ខ្លួននេះនៅឡើយទេ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម