ក្ដៅគគុក! តួកគី ផ្ដាច់ជីវិតទាហានស៊ីរី១៩នាក់, បាញ់ទម្លាក់យន្ដហោះចម្បាំងពីរគ្រឿង

(ស៊ីរី)៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឱ្យដឹងថា យោធាតួកគី បានបាញ់ទម្លាក់យន្ដហោះចម្បាំងពីរគ្រឿង និងផ្ដាច់ជីវិតទាហានស៊ីរី១៩នាក់ នៅក្នុង ខេត្ត Idlib ជាទីដែលទីក្រុង អង់ការ៉ា និងទីក្រុងដាម៉ាស់ មានរុស្ស៊ីជាខ្នងបង្អែក កំពុងប្រឈមមុខដាក់គ្នាដោយផ្ទាល់យ៉ាងក្ដៅគគុក។ នេះបើតាមការដកស្រង់ចេញ ផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។

បើតាមអង្គការ SOHR ការវាយប្រហារដោយយន្ដហោះដ្រូនរបស់តួកគី គឺធ្វើឡើងដោយមានគោលដៅលើក្បួនរថយន្ដយោធា និងមូលដ្ឋានទ័ពមួយ របស់ទាហាន ស៊ីរី ក្នុងខេត្ត Idlib។ កាលពីថ្ងៃអាទិត្យដដែល យន្ដហោះចម្បាំងស៊ីរីពីរគ្រឿង ក៏ត្រូវបានតួកគីបាញ់ទម្លាក់ផងដែរ ហើយពីឡុតនៃយន្ដហោះចម្បាំងទាំងពីរគ្រឿងនេះ ត្រូវបានគេរាយការណ៍ថា បានលោតឆ័ត្រយោងដោយសុវត្ថិភាព ខណៈខាងប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី អះអាងទន្ទឹមគ្នាថាទាហានរបស់ខ្លូនបាញ់ទម្លាក់ បានយន្ដហោះដ្រូនតួកគីបីគ្រឿង ជាកាសងសឹក។

គួរជម្រាបថា ភាពតានតឹងរវាងតួកគី និងស៊ីរី នៅក្នុងខេត្ត Idlib បានឡើងដល់កម្រិតកំពូល បន្ទាប់ពីទាហានតួកគី ៣៣នាក់ ត្រូវបានសម្លាប់នៅក្នុង ការវាយប្រហារតាមផ្លូវអាកាសរបស់ស៊ីរី កាលពីសប្ដាហ៍មុន។ ខេត្ត Idlib គឺជាមូលដ្ឋានរឹងមាំចុងក្រោយបំផុត របស់ក្រុមឧទ្ទាមស៊ីរី ក្នុងនោះរួមមានទាំង កងជីវពលគាំទ្រដោយតួកគី។

ប៉ុន្តែ អ្វីដែលគេព្រួយបារម្ភពិតប្រាកដនោះ គឺខ្លាចជម្លោះរវាងតួកគី និងស៊ីរី អាចនឹងរុញឱ្យទីក្រុងអង់ការ៉ា និងទីក្រុងម៉ូស្គូដែលជាខ្នងបង្អែកដ៏ធំរបស់រដ្ឋាភិបាល ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ ប្រឈមមុខដាក់គ្នាដោយផ្ទាល់នៅក្នុងជម្លោះដណ្ដើមឥទ្ធិពលគ្នា នាពេលបច្ចុប្បន្ន។ ជាក់ស្ដែង គ្រាន់តែស៊ីរី ប្រកាសបិទដែនហោះហើរក្នុងខេត្ត Idlib ភ្លាមៗ រុស្ស៊ីបានចេញមុខក្រើនរំលឹកថា ខ្លួនមិនអាចធានាបានឡើយពីសុវត្ថិភាពយន្ដហោះចម្បាំងតួកគី នៅក្នុង ដែនអាកាសស៊ីរី៕




Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម