សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន អបអរសាទរបុណ្យទន្លេ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ក្រោមប្រធានបទ «ទន្លេនៃសន្តិសុខ ទន្លេនៃវិបុលភាព» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៣-១៥ ខែមីនា ឆ្នាំ២០២០។

ក្នុងសារលិខិតខាងលើ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញការកត់សម្គាល់នៅលើគោលដៅទេសចរណ៍មួយចំនួន រួមមាន៖ ទីក្រុងបេតិកភណ្ឌ ដែលគ្រោងដាក់បញ្ចូលក្នុងបញ្ជីអង្គការ UNESCO មានហេដ្ឋារចនាសម្ពន្ធទ្រទ្រង់គ្រប់គ្រាន់ ជាទីក្រុងបណ្ដុំដោយម្ហូបអាហារឆ្ងាញ់ៗ និងប្លែកៗ មានចម្ការទំពាំងបាយជូរ និងសម្បូរទៅដោយរមណីយដ្ឋានជាច្រើន ទាំងទេសចរណ៍បេតិកភណ្ឌ សំណង់បុរាណ ផ្ទះបុរាណអាយុជាង១០០ឆ្នាំ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បន្ទាយសត្វស្លាបព្រែកទាល់ និងគោលដៅកសិទេសចរណ៍ និងទេសចរណ៍ធម្មជាតិជាច្រើនកន្លែងទៀត៕

ខាងក្រោមនេះ ជាសាលិខិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៖




Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម