ឧបករណ៍តេស្តរកវីរុស COVID-19 ចំនួន២ម៉ឺនឈុតពីមូលនិធិ Alibaba និងមហាសេដ្ឋី Jack Ma ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលកម្ពុជា

(ភ្នំពេញ)៖ ឧបករណ៍តេស្តពិនិត្យរកវីរុស COVID-19 ចំនួន២ម៉ឺនឈុត ពីមូលនិធិ Alibaba និងមូលនិធិរបស់មហាសេដ្ឋីចិន លោក Jack Ma ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ នាទីស្តីការក្រសួង។

ពិធីប្រគល់-ទទួលកញ្ចប់តេស្តពិនិត្យរកវីរុសកូរ៉ូណាថ្មី (COVID-19) ចំនួន២ម៉ឺនឈុតសម្រាប់បម្រើឱការការពារ ការឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ ជាអំណោយរបស់មូលនិធិ Alibaba និងមូលនិធិ Jack Ma នេះ បានធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុន ហេង និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់១០២នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន០២នាក់ (សរុបអ្នកជាសះស្បើយកើនដល់១៣នាក់)។

អ្នកជំងឺកូវីដ១៩ ចំនួន៨៩នាក់ កំពុងព្យាបាលនៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានស្រ្តី២៦នាក់ និងបុរស៦៣នាក់ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋរាជធានីខេត្ត៕






Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម