ម្ចាស់បទ «ចាបយំល្វើយៗ» លោក ចាន់ មករា បង្ហើ​សំនៀងក្នុង​បទថ្មី «Covid-19 អង្រួន​ពិភពលោក»!

(ភ្នំពេញ)៖ ​ម្ចាស់បទចម្រៀងដែលកំពុងផ្ទុះការគាំទ្រខ្លាំងគឺបទ «ចាបយំល្វើយៗ» លោក ចាន់ មករា ថ្មីៗនេះ លោកបានបញ្ចេញនូវបទចម្រៀង ជាស្នាដៃថ្មីមួយបទ ចំណងជើងថា «Covid-19 អង្រួនពិភពលោក» ស្របពេលដែលពិភពលោកកំពុងទទួលរងផលប៉ះពាល់ ដោយសារការរីករាលដាលនៃវីរុសកូវីដ១៩នេះ។

បទចម្រៀងរបស់លោក ចាន់ មករា ចំណងជើងថា «Covid-19 អង្រួនពិភពលោក» ត្រូវបានរៀបចំផលិតដោយអគ្គនាយកដ្ឋានវិទ្យុជាតិ។ បទនេះបង្ហាញការអប់រំពីវិធីការពារការឆ្លងជំងឺ COVID-19 ដោយប្រើម៉ាស់ ឬក្រមា។ បទនេះក៏បានអប់រំដល់ប្រជាពលរដ្ឋឲ្យចេះថ្លឹងថ្លែង ក្នុងការតាមដានព័ត៌មាន ធ្វើយ៉ាងណាកុំស្តាប់ កុំជឿតាមព័ត៌មានក្លែងក្លាយទាំងឡាយ ត្រូវរកប្រភពព័ត៌មានច្បាស់លាស់។ បទ «Covid-19 អង្រួនពិភពលោក» ក៏បាន​អំពាវនាវទៅដល់អ្នកលក់ម៉ាស់ កុំឲ្យឆ្លៀតកេងចំណេញលក់ថ្លៃហួសហេតុ ក្នុងពេលដែលប្រទេសជួបការលំបាក។

ចង់ដឹងថា បទ «Covid-19 អង្រួនពិភពលោក» មានអត្ថន័យយ៉ាងណា សូមប្រិយមិត្តស្ដាប់កំសាន្តទាំងអស់គ្នា៖


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម