ចំនួនអ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូងកើនដល់ ៥,១៨៦ករណី ក្នុងនោះអ្នកជំងឺ៣១នាក់ស្លាប់!

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងមេរោគ COVID-19 ថ្មីៗសរុបចំនួន ៨៥១នាក់នៅក្នុងថ្ងៃអង្គារនេះ ដែលជាហេតុធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៥,១៨៦ករណី ក្នុងនោះអ្នកជំងឺសរុប ៣១នាក់ហើយបានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។

ជុំវិញស្ថានការណ៍បច្ចុប្បន្ននេះ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងកូរ៉េខាងត្បូង ហៅកាត់ថា KCDC បានឲ្យដឹងថា តួលេខខាងលើនេះគឺត្រូវបានរាប់ពីវេលាម៉ោង ១៖០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ដល់ម៉ោង ៥៖០០នាទីល្ងាចថ្ងៃដដែល (ម៉ោងនៅទីក្រុងសេអ៊ូល)។ សម្រាប់តួលេខនៃការឆ្លងជាង ៨៥១នាក់ក្នុងមួយថ្ងៃបែបនេះ គឺជាខ្ពស់ជាងគេនៅលើពិភពលោករួចទៅហើយ។

គួរបញ្ជាក់ថា គិតចាប់តាំងពីកូរ៉េខាងត្បូង បង្កើនកម្រិតប្រកាសអាសន្នដល់ខ្ពស់បំផុត (ពណ៌ក្រហម) នោះ KCDC និងស្ថាប័នពាក់ព័ន្ធបាននិងកំពុងពង្រឹង និងពន្លឿនសកម្មភាព ធ្វើតេស្តរកអ្នកឆ្លង COVID-19 នៅទូទាំងប្រទេស ជាពិសេសទីក្រុងដេគូ (Daegu) និងខេត្តគ្រុងសាងខាងជើង ដែលប្រភពចម្លងធ្ងន់ធ្ងរបំផុតនៅកូរ៉េខាងត្បូង។ កូរ៉េខាងត្បូងបានចាត់ទុកការ ព្យាបាលអ្នកឆ្លង COVID-19 ដែលមានអការៈធ្ងន់ធ្ងរ គឺជារឿងចាំបាច់ជាងគេ៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម