ជនជាតិថៃ១១នាក់ឆ្លង COVID-19 ពីអ្នកទេសចរមកពីហុងកុង ដែលបានធ្វើពិធីជប់លៀងរួមគ្នា

(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញករណីឆ្លងថ្មីនៃវីរុស កូរ៉ូណាថ្មី ឬ COVID-19 សរុបចំនួន ១១នាក់បន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ ដែលនាំឲ្យចំនួនអ្នកកើតជំងឺនេះកន្លងមក នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កើនដល់ ៧០ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងាសារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។

បើតាមអាជ្ញាធរថៃករណីថ្មីៗទាំង ១១នាក់ខាងលើនេះ គឺសុទ្ធតែជាជនជាតិថៃខ្លួនឯងតែម្តង។ ពួកគេបានប្រាស្រ័យទំនាក់ទំនង និងស៊ីផឹកជាមួយជនជាតិចិនហុងកុងម្នាក់ ដែលជាប្រភពចម្លងនៃជំងឺនេះ។

លោក សុផុន ឡាំសិរីថាវ៉ុន (Sopon Iamsirithawon) ដែលជានាយកនៃអគ្គនាយកដ្ឋានជំងឺឆ្លងថៃ បានលើកឡើងយ៉ាងដូច្នេះថា «អ្នកទេសចរហុងកុងខាងលើមកលេងថៃតែម្នាក់ឯងទេ ហើយបានត្រឡប់ទៅវិញហើយ ខណៈអ្នកដែលឆ្លងពីគាត់ទាំង ១១នាក់ហ្នឹងគឺសុទ្ធតែជាជនជាតិថៃ»។

គួរជម្រាបថា រហូតមកដល់ពេលនេះ បើបូកបញ្ចូលទាំងករណីឆ្លងថ្មីៗខាងលើ ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន ៧០ករណីហើយ ដោយក្នុងនោះម្នាក់បាត់បង់ជីវិត និងភាគច្រើនបំផុតត្រូវបានក្រុមគ្រូពេទ្យថៃ ព្យាបាលឲ្យបានជាសះស្បើយរួចទៅហើយ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម