អ៉ីតាលី៖ «ទំនៀមទម្លាប់គ្រប់យ៉ាង សូម្បីតែបុណ្យសព ត្រូវតែផ្អាកសិនចំពោះមុខការរាតត្បាត COVID-19»

(រ៉ូម)៖ មិនមានពិធីបុណ្យសពទេ ហើយក៏មិនមានការចូលរួមរំលែកទុក្ខដែរ សម្រាប់ជនណាដែលស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសអ៊ីតាលី។ នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sraits Times នារសៀលថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។

«ធា្លក់ខ្លួនឈឺដោយសារវីរុស COVID-19 នៅអាយុ ៨៣ឆ្នាំ ជីវិតដ៏វែងអន្លាយរបស់លោកតា Alfredo Visioli បានបញ្ចប់ជាមួយនឹងពិធីដ៏ខ្លីបំផុតមួយ នៅឯទីបញ្ចុះសពមួយក្បែរក្រុងក្រេម៉ូណា (Cremona) ដែលជាស្រុកកំណើតរបស់គាត់ នៅភាគខាងជើងប្រទេសអ៊ីតាលី។ ពួកគេបានបញ្ចុះសពគាត់ដូចនេះ ដោយគ្មានបានរៀបចំពីធីបុណ្យសពអ្វីឡើយ ហើយក៏គ្មានមនុស្សជាទីស្រលាញ់របស់គាត់ បានមកឃើញមុខជាលើកចុងក្រោយដែរ គឺមានតែអាចារ្យម្នាក់ប៉ុណ្ណោះ»។ នេះជាសម្តីរបស់ចៅស្រីនៃសព ដែលមានឈ្មោះថា ម៉ាតា មែនហ្វ្រេឌី (Marta Manfredi) បានរៀបរាប់ទាំងរលីងរលោងទឹកភ្នែក ព្រោះតែមិនអាចចូលរួមពិធីបុណ្យសពរបស់លោកខ្លួនបាន។ ជាមួយគ្នានេះ នាងក៏នាងបានស្បថថា «នៅពេលដែលអ្វីៗគ្រប់យ៉ាង (COVID-19) បានចប់សព្វគ្រប់ ខ្ញុំនឹងធ្វើពិធីបុណ្យសពជូនគាត់ឲ្យបានត្រឹមត្រូវជាមិនខាន»។

វីរុសផ្លូវដង្ហើមថ្មីដែលមានឈ្មោះថា COVID-19 នេះ វាបានសម្លាប់ជីវិតមនុស្សជាង ១០,០០០នាក់ហើយមកដល់ពេលនេះ នៅទូទាំងសកលលោក។ វីរុសដ៏កាចសាហាវនេះ វាមិនត្រឹមតែសម្លាប់ជីវិតមនុស្សតែមួយមុខទេ ពោលវាបានសម្លាប់ទំនៀមទំលាប់ ប្រពៃណី និងសាសនាគ្រប់ទីកន្លែង ដែលវីរុសបានទៅដល់។ តួយ៉ាងដូចជានៅប្រទេសអៀរឡង់ អាជ្ញាធរសុខាភិបាលកំពុងណែនាំបុគ្គលិក នៃកន្លែងបញ្ចុះសពឲ្យដាក់របាំងមុខលើសាកសព ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង សូម្បីតែតិចតួចក៏ដោយ។

នៅឯប្រទេសអ៊ីតាលីវិញ ក្រុមហ៊ុនទទួលធ្វើបុណ្យសព កំពុងប្រើបណ្តាញភ្ជាប់វីដេអូ ដើម្បីអនុញ្ញាតឲ្យក្រុមគ្រួសារ អាចចូលរួមមើលពិធីបុណ្យសពពីចម្ងាយបាន។ ដោយឡែកនៅប្រទេសកូរ៉េខាងត្បូងការភ័យខ្លាចនៃវីរុសនេះ បានធ្វើឲ្យចំនួនអ្នកចូលរួមកាន់ទុក្ខ មានការថយចុះយ៉ាងខ្លាំង ដែលពុំធ្លាប់មានពីមុនមក។ សម្រាប់តំបន់ផ្សេងៗទៀតនៅលើពិភពលោក ក៏មានការកាត់បន្ថយ ឬផ្អាកការអនុវត្តទំនៀមទម្លាប់ និងប្រពៃណីគ្រប់ប្រភេទសិនដែរ ព្រោះថាពេលនេះពិភពលោកត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីកម្ចាត់ជំងឺកាចសាហាវ COVID-19 ដែលជាសត្រូវរួម៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម