ចិននឹងជួយកម្ពុជានូវសម្ភារ និងចែករំលែកបទពិសោន៍ការបង្ការ និងត្រួតពិនិត្យរកមេរោគ COVID-19 តាមអាកាសយានដ្ឋាន និងក្នុងយន្តហោះ
(ភ្នំពេញ)៖ រដ្ឋាភិបាលចិនបានអះអាងថា ខ្លួននឹងជួយកម្ពុជានូវសម្ភារ និងចែករំលែកបទពិសោន៍ការបង្ការ និងត្រួតពិនិត្យរកជំងឺរលាកសួត ដែលបង្កដោយមេរោគ COVID-19 តាមអាកាសយានដ្ឋាន និងក្នុងយន្តហោះ។
ជំនួយនេះត្រូវបានបង្ហាញឡើង ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល អនុញ្ញាតឱ្យតំណាងស្ថានទូតចិន ដឹកនាំដោយ លោកស្រី Zuo Wenxing អនុប្រធានស្ថានបេសកកម្ម និងជាភារធារីនយោបាយ (Deputy Chief of Mission and Political Counselor of the Chinese Embassy) ប្រចាំស្ថានទូតប្រជាមានិតចិន និងសហការី២រូប ជួបសំណេះសំណាល និងពិភាក្សាការងារ ស្តីវិធានការ ការបង្កា និងត្រួតពិនិត្យ រកមេរោគ COVID-19 តាមអាកាសយានដ្ឋាន និងយន្តហោះ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។
នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានជម្រាបលោកស្រី Zuo Wenxing ថា កម្ពុជាបានធ្វើការយ៉ាងយកចិត្តទុកដាក់ និងបានឱ្យក្រុមហ៊ុនអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ធ្វើការសម្អាតអនាម័យជាប្រចាំ ដើម្បីទប់ស្កាត់ការីកដាលនៃមេរោគ COVID-19។ ជាពិសេសនាពេលនេះ មន្ត្រីចត្តាឡីស័ក្ត របស់ក្រសួងសុខាភិបាល បានធ្វើការវាស់កំដៅអ្នកដំណើរទាំងអស់ ទាំងពេលចេញ និងចូលប្រទេសកម្ពុជា។
នាយឧត្តមសេនីយ៍បណ្ឌិតរដ្ឋមន្ត្រី បានស្នើសុំភាគីចិននូវសម្ភារនានា សម្រាប់ទប់ស្កាត់មេរោគ COVID-19 តាមផ្លូវអាកាស និងសុំការសហការនូវការផ្តល់បទពិសោធន៍ល្អៗពីប្រទេសចិន។
ជាការឆ្លើយតប លោកស្រី Zuo Wenxing បានយល់ព្រម និងពិនិត្យលទ្ធភាពក្នុងការជួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល លើការផ្តល់សម្ភារសម្រាប់ទប់ស្កាត់មេរោគ COVID-19 តាមផ្លូវអាកាស និងត្រៀមការចែកបទពិសោធន៍ល្អ ដែលប្រទេសចិនមានលើការប្រយុទ្ធប្រឆាំង ការរាលដាល់មេរោគ COVID-19 ។
លោកស្រី Zuo Wenxing បានលើកឡើងអំពីភាពជោគជ័យការទប់ស្កាត់ ការផ្ទុះមេរោគ COVID-19 នៅខេត្តហូបី ជាពិសេសក្រុង Wuhan និងទូទាំងប្រទេសចិន ប្រកបដោយប្រសិទ្ធិភាព ដោយមានការធ្លាក់ចុះនៃការឆ្លងស្ទើរតែកម្រិតសូន្យ។ ម្យ៉ាងប្រទេសចិនបានគ្រប់គ្រង ស្ថានការរាលដាលទាំងស្រុង។ ជាចំណាប់អារម្មណ៍ លោកស្រីបានលើកឡើង អំពីការរីករាលដាលនៅក្រៅប្រទេសចិន ជាពិសេសនៅអឺរ៉ុប ប្រទេសអ៉ីតាលី កូរ៉ខាងត្បូង ប្រទេសអ៉ីរ៉ង និងប្រទេសជប៉ុនផងដែរ។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកឡើងអំពីកិច្ចសហការជិតស្និត រវាងប្រទេសចិន និងកម្ពុជា មានជាយូរមកហើយ និងកម្ពុជាគាំទ្រនយោបាយចិនតែមួយ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រួមទាំងវិស័យអាកាសចរផងដែរ ជាពិសេសថ្មីៗនេះ ប្រទេសចិនបានបញ្ជូននូវ វត្ថុធាតុដើមវាយន្តភ័ណ្ឌ ចំនួន០៧ កប៉ាល់ធំៗមកកម្ពុជា សម្រាប់បម្រើខ្សែច្រវាក់ផលិតកម្មរោងចក្រកាត់ដេរ និងបានគាំទ្រនូវជំហរកម្ពុជា ដែលមិនប្តូរអធិបតេយ្យជាតិ ជាមួយការដក EBA របស់សហគមន៍អឺរ៉ុប។
នាយឧត្តមសេនីយ៍បណ្ឌិត បានធ្វើការកោតសរសើរប្រទេសចិន ដែលបានធ្វើការទប់ស្កាត់ការរីកដាល់នៃការឆ្លង COVID-19 ប្រកបដោយជោគជ័យ៕

Comments