អឺរ៉ុប មានអ្នកឆ្លង COVID-19 ច្រើនជាង ២០,០០០ករណី, ស្លាប់៩៣០នាក់

(អឺរ៉ុប)៖ មនុស្សច្រើនជាង ២០,០០០នាក់ (២២,៣០៧នាក់) បានឆ្លងជំងឺ COVID-19 នៅទូទាំងទ្វីបអឺរ៉ុប និង៩៣០នាក់ បានបាត់បង់ជីវិត។ នេះបើតាមតួលេខ ផ្ដល់ដោយទីភ្នាក់ងារព័ត៌មានបារាំង AFP ដកស្រង់ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។

បើតាម AFP ពេញមួយថ្ងៃពុធ ម្សិលមិញ ប្រទេសនៅអឺរ៉ុប ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ មានប្រទេសអ៉ីតាលីមានករណីឆ្លង COVID-19 ១២,៤៦២ករណី ក្នុងនោះមាន ៨២៧នាក់បានស្លាប់, នៅអេស្ប៉ាញ (មាន២១២៨ ករណី, ស្លាប់៤៧នាក់), បារាំង (មានករណី ១៧៨៤, ៣៣នាក់ស្លាប់), អាល្លឺម៉ង់ (មាន ១៥៦៧ករណី, ស្លាប់២នាក់) និងស្វីស (មាន៦៤២ករណី, ស្លាប់៤នាក់)៕




Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម