ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងសកលលោក កើនដល់ ៣,៨២១នាក់ និងឆ្លងច្រើនជាង ១០៨,០០០នាក់

(វ៉ាស៊ីនតោន)៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងសកលលោក បានកើនដល់ ៣,៨២១នាក់ និងឆ្លងច្រើនជាង ១០៨,០០០នាក់ ហើយទាំងអ្នកស្លាប់ និងឆ្លង ភាគច្រើនត្រូវបានរាយការណ៍នៅក្នុងប្រទេសចិន ជាទីដែលជំងឺនេះផ្ទុះឡើងដំបូងកាលពីខែធ្នូ ឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។

បច្ចុប្បន្ន ករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសចិន បានថមថយ ប៉ុន្តែវាបែរជាកើនឡើងយ៉ាងគំហុគ នៅជុំវិញពិភពលោកទៅវិញ។ ក្រៅពីចិន អ៊ីតាលី គឺមានចំនួនអ្នកស្លាប់ច្រើនជាងគេ រីឯកូរ៉េខាងត្បូង មានចំនួនអ្នកឆ្លងច្រើនជាងគេ។ មិនតែប៉ុណ្ណោះ ជំងឺដ៏កាចសាហាវនេះ ក៏បានរីករាលដាលទៅកាន់ប្រទេស និងដែនដីជាង ១០៩ហើយដែរ។

គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ អ៉ីតាលី មានចំនួនករណីឆ្លងចំនួន ៧,៣៧៥ករណី និងស្លាប់ ៣៦៦នាក់ ហើយកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីករណីឆ្លងកើនដល់ ៧,៣៨២ករណី ក្នុងនោះអ្នកជំងឺសរុប ៥១នាក់ស្លាប់។ ដោយឡែក អ៉ីរ៉ង់ មានករណីឆ្លង៧៤៣នាក់ ក្នុងនោះមាន១៩៤នាក់ បានស្លាប់ រីឯចិនវិញ រកឃើញចំនួនអ្នកឆ្លង វីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់ ៨០,៧៣៥ករណីដោយនៅក្នុងនោះអ្នកជំងឺសរុប ៥៨,៦០០នាក់បានជះសះស្បើយ និងត្រឡប់ទៅផ្ទះវិញ ខណៈអ្នកជំងឺសរុប ៣,១១៩នាក់ទៀត បានស្លាប់បាត់បង់ជីវិត៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម