ចិន៖ បុគ្គលិកពេទ្យ១២,០០០នាក់ចាកចេញពីខេត្ត Hubei ខណៈពេទ្យជំនាញនៅបន្តវត្តមាន ដើម្បីបោសសម្អាត COVID-19

(ប៉េកាំង)៖ បុគ្គលិកពេទ្យចិនសរុប ១២,០០០នាក់បានចាប់ផ្ដើមចាកចេញពីខេត្ត ហ៊ូប៉ី (Hubei) ត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ ចាប់ពីថ្ងៃអង្គារកន្លងទៅមក ខណៈស្ថានការណ៍ឆ្លង COVID-19 មានធូរស្រាលកាន់តែខ្លាំងឡើង ដោយរយៈពេលពីរថ្ងៃមកនេះ មិនមានករណីឆ្លងនៅក្នុងស្រុកនោះទេសូម្បីតែមួយករណី ប៉ុន្តែបែរជាមានករណីឆ្លងនាំចូលពីបរទេសទៅវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលចិន បុគ្គលិកពេទ្យដែលចាកចេញពីទីខេត្ត Hubei គឺជាអ្នកធ្វើការនៅមន្ទីរពេទ្យបណ្ដោះអាសន្ន និងមន្ទីរពេទ្យដែលទទួលព្យាបាលករណីមិនធ្ងន់ធ្ងរ។ ចំណែកឯក្រុមគ្រូពេទ្យ និងអ្នកជំនាញទទួលបន្ទុកព្យាបាលករណីធ្ងន់ធ្ងរ នៅតែបន្តស្ថិតនៅក្នុងខេត្តមួយនេះដដែល ហើយអាចនឹងបន្តស្ថិតនៅរហូតទាល់តែ បេកសកកម្មត្រូវបញ្ចប់ទាំងស្រុង។

បន្ថែមពីលើនេះ បុគ្គលិកពេទ្យទាំងអស់នឹងត្រូវស្ថិតនៅដាច់ដោយឡែកពីគេ ក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ នៅពេលពួកគេត្រឡប់ទៅដល់ផ្ទះវិញ៕




Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម