កម្ពុជានាំចេញអង្ករជាង២៣ម៉ឺនតោន កើនជាង៣៥% នៅត្រីមាសទី១

(ភ្នំពេញ)៖ សម្រាប់ត្រីមាសទី១ ដើមឆ្នាំ២០២០នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករជាផ្លូវការរបស់ខ្លួន ប្រមាណជា២៣០៩៤៨ តោន មានកំណើនជាង៣៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។

សហព័ន្ធស្រូវអង្ករបញ្ជាក់ទៀតថា នៅក្នុងរយៈពេល៣មកនេះ ទិសដៅនាំចេញអង្ករសំខាន់របស់កម្ពុជា មានទៅកាន់ប្រទេសចិន៤៤% ស្មើនឹង ១០១,៣៤៥តោន, សហគមន៍អឺរ៉ុប ជាង៣០% ស្មើនឹង ៧០,០៤០តោន, ប្រទេសនៅក្នុងអាស៊ាន ជាង១២% ស្មើនឹង ២៨,៧៩៩តោន ហើយនឹងនៅតាមបណ្តាប្រទេសផ្សេងទៀត បាននាំចេញជិត១៤% ស្មើនឹង ៣០,៧៦៤តោន។

សម្រាប់ការនាំចេញអង្កររបស់ប្រទេសកម្ពុជា ក្នុងខែមីនា ឆ្នាំ២០២០ មានបរិមាណចំនួន ៩៤,៤៤៩តោន គឺមានកំណើនជិត១០% ធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០២០ ហើយបើប្រៀបធៀបទៅនឹងខែមីនា ដូចគ្នាក្នុងឆ្នាំ២០១៩វិញ ឃើញថាមានកំណើននាំចេញរហូតដល់៦២% ស្របពេលដែលខែមីនា ឆ្នាំ២០១៩ បាននាំចេញត្រឹមតែ ៥៨,៣៣៥ តោនតែប៉ុណ្ណោះ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម